ខេត្តព្រះវិហារ : លោក អភិបាលខេត្តព្រះវិហារ បញ្ជាក់ថា ស្ដ្រីដែលបានស្លាប់ដោយការផឹកថ្នាំសម្លាប់ស្មៅ មិនមែនដោយសារការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចទេ ប៉ុន្ដែការសម្លាប់ខ្លួននេះ គឺផ្ដើមចេញពីវិបត្តិគ្រួសារ ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសដែល លោកអញ្ជើញដឹកនាំ សន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ច សង្គម ក៏ដូចជាលទ្ធផលនៃការអនុវត្តច្បាប់ការពារដីរដ្ឋនៅភូមិសាស្ដ្រស្រុកគូលែន ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និសីទសារព័ត៌មាន សាលាខេត្តព្រះវិហារ។
សូមអញ្ជើញស្តាប់នឹងមើលវីដេអូ ក្នុងសន្និសីទកាសែត៕
ដោយ : សិលា
...