លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- វាពិតជាមិនអាចសម្របសម្រួលគ្នាបានជាដាច់ខាត = ព្រោះសំអាងជាអ្នកប្រជាធិបតេយ្យរៀងខ្លួននោះ?
២- អ្នកប្រជាធិបតេយ្យនៅប្រទេសណាក៏ដូចនៅប្រទេសណាក៏ដោយ = ព្រោះខ្លាំងនិងធំដូចៗគ្នាគ្មានមេគ្មានកើយទេ។
៣- ប្រជាធិបតេយ្យ + ប្រជាធិបតេយ្យ = អនាធិបតេយ្យ?
៤- ប៉ុលពតចេះស្រឡាញ់កូនប្រពន្ធរបស់ខ្លួន = តែប៉ុលពតមាននយោបាយកាប់សម្លាប់អ្នកដទៃនិងពង្រត់ពង្រាស់គ្រួសារអ្នកដទៃ ប៉ុលពតមានចរិតជាសត្វ?
៥- ប្រវត្តិសាស្ត្រពីអតីតៈកាលទំនាក់ទំនងជាមួយប្រទេសជិតខាងជូរចត់ = នាំឲ្យប្រទេសជាតិនិងប្រជាជនរងទុក្ខវេទនា?
៦- នាយុគសម័យបច្ចប្បន្នក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង = ប្រទេសជាតិមានសន្តិភាពសន្តិសុខល្អ ទឹកដីមានការអភិវឌ្ឍន៍រីកចម្រើនប្រជាជនបានសុខសប្បាយ។
៧- ដោយសារនយោបាយខ្មែរក្រហមមិនត្រឹមត្រូវ = របបខ្មែរក្រហមមានអាយុខ្លី តែ៣ឆ្នាំ៨ខែ២០ថ្ងៃប៉ុណ្ណោះ?
៨- ដោយសារគណបក្សប្រជាជនកម្ពុជាត្រឹមត្រូវស្របតាមបំណងប្រាថ្នានិងផលប្រយោជន៍ប្រជាជនកម្ពុជា = ទើបរបបប្រជាធិបតេយ្យសេរីពហុបក្សនិងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញស្ថិតស្ថេររីកចម្រើនបានរាប់សិបឆ្នាំនិងបន្តយូរអង្វែងទៅមុខទៀត ដោយមានការគាំទ្រពីប្រជាជនកម្ពុជា?
៩- ទោះបីប៉ុលពតងាប់ទៅដោយគ្មានបន្សល់ទ្រព្យសម្បត្តិលុយកាក់បន្តិចឲ្យប្រពន្ធកូន = តែមិនប្រាកដថាប៉ុលពតជាមនុស្សស្អាតស្អំទេ តែផ្ទុយទៅវិញប៉ុលពតជាមនុស្សឆ្កួតវង្វេងនឹងមនោគមន៍វិជ្ជាជ្រុលនិយមជ្រុល។
១០- ក្រោយពីលាលែងពីអនុប្រធានអតីតៈបក្សប្រឆាំងមក = យាយហួរកាន់តែឯកោកណ្តោចកណ្តែង វង្វេងវង្វាន់សតិស្មារតីដូចមនុស្សឆ្កួត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print