ភ្នំពេញ ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលស្វាគមន៍ លោក វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្រ្ត នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូជាន់ខ្ពស់សភាថៃ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។ នៅក្នុងដំណើរទស្សនកិច្ចនេះដែរ លោក វ៉ាន់មូហាម៉ាត់ណ មៈថា ក៏នឹងមានជំនួបសម្ដែងការគួរសមជាមួយឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាផ្សេងៗទៀត ជាបន្តបន្ទាប់ផងដែរ ។
សូមជម្រាបថា ៖ គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គឺមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទ២៣ ខែមីនា ឆ្នាំ២០២៤។ គណៈប្រតិភូនឹងបន្តដំណើរទៅកាន់វិមានរដ្ឋសភា ជាទីដែលរដ្ឋសភាកម្ពុជារៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ដោយមានការធ្វើវន្ទនកិច្ចពីកងកិត្តិយសត្រែទ័ពយ៉ាងអធិកអធម ៕