សេចក្ដីណែនាំ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ។

ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយសីលធម៌ និងចំណេះដឹងខ្ពស់ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំពីការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំង ប្រទេស នៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ តាមខ្លឹមសារដូចខាង ក្រោម៖
១. ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្តមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវម្ចាស់ការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលនឹងប្រព្រឹត្តទៅតាមពេលវេលា សមស្របណាមួយ ដើម្បីដណ្តើមជ័យលាភីថ្នាក់រាជធានី ខេត្ត តាមមុខវិជ្ជា តាមកម្រិតថ្នាក់ តាមចំនួនកំណត់ ក្នុង តារាងបែងចែកជូនភ្ជាប់មកជាមួយនេះ រួចបញ្ជូនបេក្ខភាពមកចូលរួមប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស។ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវបែងចែកចំនួនបេក្ខជនចូលរួមប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី ខេត្តទៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជន តាមសមាមាត្រចំនួនសិស្ស ជាក់ស្តែង តាមមុខវិជ្ជា តាមកម្រិតថ្នាក់។

ដោយឡែក វិទ្យាល័យអនុវត្តនៃវិទ្យាស្ថានជាតិអប់រំ ត្រូវចូលរួមប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត ជាមួយគ្រឹះស្ថានមធ្យមសិក្សានានាក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

ប្រធានវិញ្ញាសាប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត ជាសមត្ថកិច្ចរបស់មន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្តសាមី។ គ្រឹះស្ថានមធ្យមសិក្សាសាធារណៈត្រូវផ្ញើសំណើប្រធានវិញ្ញាសា និងអត្រាកំណែ សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត មុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា ដែលមាន រយៈពេល៣ម៉ោង និងវប្បធម៌ទូទៅ មានរយៈពេល២ម៉ោង ថ្នាក់ទី៩ និងថ្នាក់ទី១២ មកមន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានសម្រាប់រៀបចំប្រធានវិញ្ញាសា។

នៅឆ្នាំសិក្សា២០២៣-២០២៤នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត អាចរៀបចំគណៈកម្មការប្រឡង ជ្រើសរើសសិស្សពូកែប្រចាំខេត្ត តាមគំនិតច្នៃប្រឌិតផ្ទាល់ លទ្ធភាពថវិកា ឬតាមលំនាំនៃការរៀបចំកន្លងមករបស់ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដែលគិតតាមរបបបេសកកម្មក្នុងរាជធានី ខេត្ត ដូចខាងក្រោម៖
១. គណៈកម្មការរៀបចំការប្រឡង៖ ៧ថ្ងៃ
២. គណៈកម្មការគ្រប់គ្រង និងរៀបចំប្រធានវិញ្ញាសា៖ ម៉ៅការ។
សូមអានលម្អិត អំពី ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំពីការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំង ប្រទេស ទាំងស្រុង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print