ក្រសួងរ៉ែ និងថាមពលចាត់វិធានការក្តៅចំពោះក្រុមគ្រឿងចក្រណាធ្វើអាជីវកម្មអត់លិខិតអនុញ្ញាត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រសួងរ៉ែនឹងថាមពលគ្រងនិងចាត់វិធានការក្តៅចំពោះក្រុមគ្រឿងចក្រណាដែលធ្វើអាជីវកម្មទាំងគ្មានលិខិត្តអនុញ្ញាត្តិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ គ្រាដែរកន្លងមកមានក្រុមគ្រឿងចក្រមួយក្រុមបានធ្វើសកម្មភាពអាជីវកម្មដោយគ្មានលិខិត្តអនុញ្ញាត្តិ ហើយនៅតែគ៏ឃ្លើនជាមួយមន្ត្រីជំនាញជាច្រើនលើច្រើនសារ។

បើតាមសម្តីលោក ប៊ិន ថេត ប្រធានការិយាល័យរ៉ែ ខេត្តកំពង់ស្ពឺ បានប្រាប់ក្រុមអ្នកយកព័ត៌មានប្រចាំខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី២០ខែមីនាឆ្នាំ២០២៤នេះថាក្រសួងរ៉ែនឹងថាមពលនិងចាត់មន្ត្រីជំនាញរបស់ក្រសួងដើម្បីសហការជួយមូលដ្ឋានបើការស្រាវជ្រាវ ។
ជាមួយក្រុមគ្រឿងចក្រមួយក្រុមបានធ្វើអាជីវកម្មដឹកអាចម៍ដីនិងថ្មយកមកចាក់ក្នុងទីតាំងមួយកន្លែងស្ថិតក្នុងភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
លោកថាកន្លងមកក្រុមគ្រឿងចក្រនេះលោកធ្លាប់បានធ្វើលិខិត្តផ្អាកសកម្មភាពពីដងរួចមកហើយតែពួកគាត់នៅតែបន្តធ្វើសកម្មភាពដ៏ដែល ។
លោក បានបន្តទៀតថា នៅថ្ងៃទី២៥ខែមីនាឆ្នាំ២០២៤នេះមន្ទីរនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញអធិការកិច្ចក្រសួង បើកកិច្ចប្រជុំនៅក្នុងមន្ទីរ រ៉ែនឹងថាមពលដើម្បីឲ្យភាគគីខាងគ្រឿងកច្រយកឯកសារដែលពាក់ព័ន្ឋនិងអាជីវកម្មយកពិនិត្យ ។
បើសិនជាខាងក្រុមគ្រឿងចក្រខាងលើនេះគ្មានលិខិត្តអនុញ្ញាតក្រសួងរ៉ែនឹងថាមពលនិងចាត់វិធានការ តាមច្បាប់៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print