ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះថា៖ មុខសញ្ញាលួចម៉ូតូប្រជាពលរដ្ឋម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញស្រុក ក្រោយធ្វើសកម្មភាពលួចម៉ូតូមិនបានសម្រេច ហើយព្យាយាមរត់គេចខ្លួនបាត់អស់រយៈពេលមួយម៉ោង។
លោកអធិការស្រុក បានឱ្យដឹងទៀតថា មានករណីលួច (ម៉ូតូ) ម៉ាកហុងឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ស្លាកលេខ ពោធិ៍សាត់ 1J-4799 នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៦នឹង៤០នាទី នៅចំណុច ក្រុមទី០២ ភូមិ ព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដោយជនសង្ស័យបានអូសចេញមកក្រៅផ្ទះ រួចបញ្ចេះម៉ូតូ ប៉ុន្តែក៏ត្រូវម្ចាស់ម៉ូតូតាមទាន់ ហើយជនសង្ស័យចុះពីលើម៉ូតូរត់គេចចេញបាត់ មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យម្នាក់ ឈ្មោះ លាក់ គា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ កែវ កឿន ភេទប្រុស អាយុ៧៥ឆ្នាំ មានទីលំនៅក្រុមទី០២ ភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងកេសី នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ នៅវេលាម៉ោង១៧.៥០នាទី ថ្ងៃទីដដែល បានកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លាក់ គា ភេទប្រុស អាយុ៣០ឆ្នាំ នៅចំណុចផ្ទះរបស់ជនសង្ស័យ និង បានដកហូតឧបករណ៍ប្រើប្រាស់ថ្នាំញៀន និងម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចចំនួន ០១កញ្ចាប់ ។
ករណីនេះ ជនសង័្សយខាងលើត្រូវបានកម្លាំងនគរបាលស្រុកសង្កែសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕អរុណរះ