ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចជំនាញ រកឃើញយានយន្តល្មើសចំនួន ៣៩២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៩២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤០៤គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ៦៧គ្រឿង និងម៉ូតូ ៣៣៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៩២គ្រឿង រថយន្តធំ ០២គ្រឿង រថយន្តតូច ៦៧គ្រឿង និងម៉ូតូចំនួន ៣២៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២១ថ្ងៃ ពីថ្ងៃទី១-២១ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១០,៤១៤គ្រឿង រថយន្តធំ ៣៥២គ្រឿង រថយន្តតូច ២,៦៩៥គ្រឿង ម៉ូតូ ៧,៣៦៧គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨,០៣៨គ្រឿង, រថយន្តធំ ១១៦គ្រឿង, រថយន្តតូច ១,៧២៣គ្រឿង និងម៉ូតូ ៦,១៩៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ៖តារា