នាយឧត្តមសេនីយ៍ ស ថេត សម្រេចប្រគល់ភារកិច្ចជូនលោកឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំការងារជំនាញនៃមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ បេីតាមសេចក្ដីសម្រច ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»ទទួលបាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីសម្រេច ស្ដីពី ការប្រគល់ភារកិច្ចជូនលោកឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលដឹកនាំការងារជំនាញនៃមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន។

អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានភារកិច្ចអនុវត្តការងារផ្សេងៗទៀត តាមការប្រគល់ភារកិច្ច ពីអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
រាល់បទកំណត់ទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះត្រូវទុកជានិរាករណ៍ ។

អគ្គស្នងការរង ប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ប្រធាននាយដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ នាយការិយាល័យបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងដូចក្នុងប្រការ១ ត្រូវអនុវត្តតាមសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print