ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ថាអន្តរជាតិដាក់គំនាបយ៉ាងសន្ធាប់ដូចរលកយក្សស៊ូណាមីមកលើរាជរដ្ឋាភិបាលកម្ពុជា ឲ្យខ្មោចបក្សប្រឆាំងរស់ឡើងវិញនិងរៀបចំការបោះឆ្នោតជាថ្មី = មែនការបោះឆ្នោតបានប្រព្រឹត្តទៅតាមការកំណត់នៃរដ្ឋធម្មនុញ្ញដោយនៅតែគ្មានខ្មោចបក្សប្រឆាំងដដែល?
២- ក្រុមឧទ្ទាមក្រៅច្បាប់បានតែទាមទារនិងលើកសំណើរ = តែការដោះស្រាយគឺគ្មាន?
៣- ការរារាំងមិនឲ្យជជែកគ្នាបែងចែកផលលើតំបន់ត្រួតស៊ីគ្នា = គឺក្រុមឧទ្ទាមក្រៅច្បាប់ទុកបែងចែកគ្នានៅជាតិក្រោយមើលទៅ?
៤- អ្វីៗមិនអាស្រ័យលើការចង់បានរបស់ក្រុមឧទ្ទាមក្រៅច្បាប់ទេ = ការសម្រេចណាមួយត្រូវមានទឡ្ហីករណ៍និងឯកសារជាតឹកតាងទើបមានហេតុផលយកទៅពិភាក្សា?
៥- ការសាកសួរទណ្ឌិតដដែលៗ = ពីព្រោះជារឿងដដែល?
៦- គណបក្សប្រជាជនកម្ពុជាចាស់ទុំខាងនយោបាយ = ចាស់ទុំទាំងអាយុកំណើត ចាស់ទុំខាងសកម្មភាពបម្រើប្រជាជន ចាស់ទុំខាងបទពិសោធន៍នយោបាយនិងចាស់ទុំខាងសីលធម៌នយោបាយ?
៧- ក្រុមឧទ្ទាមក្រៅច្បាប់មានវប្បធម៌ពឹងផ្អែកលើបរទេស = តែការពឹងផ្អែកលើដង្ហើមបរទេសមិនហុចលទ្ធផលអ្វីឡើយ.?
៨- ការចាប់ខ្លួនក្រុមឧទ្ទាមក្រៅច្បាប់ហើយបញ្ជូនមកកម្ពុជាវិញ = ធ្វើតាមសភាពការណ៍ជាក់ស្តែងនិងផ្លូវច្បាប់មិនមែនជាការតក់ក្រហល់អីទេ។
៩- ជនដែលមិនពាក់ព័ន្ធនឹងអំពើកុប្បកម្មនៅផ្លូវវ៉េងស្រេង = មិនត្រូវបានចោទប្រកាន់តាមផ្លូវតុលាការទេ។
១០- ការដែលគណបក្សប្រជាជនបន្តកាន់អំណាចមិនមែនដោយសារល្បិចកលទេ = តែដោយសារមានការគាំទ្រពីប្រជាជនកម្ពុជា? ៕