គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២៣ មីនា កើតឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សស្លាប់ ០៩នាក់ និងរបួសធ្ងន់ស្រាល ១៦នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១២លើក (យប់ ០៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៩នាក់ (ស្រី ០៤នាក់), រងរបួសសរុប ១៦នាក់ (ស្រី ០៧នាក់), រងរបួសធ្ងន់ ១២នាក់ (ស្រី ០៦នាក់) រងរបួសស្រាល ០៤នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ០៧នាក់ (យប់ ០២នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៧លើក (ស្លាប់ ០៧នាក់, ធ្ងន់ ០៨នាក់, ស្រាល ០០នាក់) , មិនគោរពសិទ្ឋិ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០១នាក់, ស្រាល ០០នាក់), បត់គ្រោះថ្នាក់ ០២លើក (ស្លាប់ ០១នាក់, ធ្ងន់ ០១នាក់, ស្រាល ០៣នាក់) និងស្រវឹង ០២លើក (ស្លាប់ ០១នាក់, ធ្ងន់ ០២នាក់, ស្រាល ០១នាក់) ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print