បារាំងបានបង្កើនកម្រិតប្រកាសអាសន្នអំពើភេរវកម្មដល់កម្រិតខ្ពស់បំផុតបន្ទាប់ពីការវាយប្រហារភេរវកម្មនៅទីក្រុងម៉ូស្គូដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បន្ទាប់ពីជួបជាមួយមន្ត្រីសន្តិសុខនិងការពារជាតិជាន់ខ្ពស់ និងប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃទី២៤ ខែមីនា នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal បាននិយាយថា រដ្ឋាភិបាលបានបង្កើនការជូនដំណឹងអំពីអំពើភេរវកម្មដល់កម្រិតខ្ពស់បំផុត ។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការវាយប្រហារភេរវកម្មនៅទីក្រុងមូស្គូ (រុស្ស៊ី) ដែលបានធ្វើឱ្យមតិសាធារណៈអន្តរជាតិភ្ញាក់ផ្អើលកាលពីថ្ងៃទី 22 ខែមីនា ក៏ដូចជានៅពេលដែលទីក្រុងប៉ារីសដឹងថាមានការគំរាមកំហែងក្នុងស្រុកដែលអាចកើតមាន។
ប្រព័ន្ធព្រមានភេរវកម្មរបស់ប្រទេសបារាំងមានបីកម្រិត កម្រិតខ្ពស់បំផុតត្រូវបានធ្វើឱ្យសកម្មបន្ទាប់ពីការវាយប្រហារនៅក្នុងប្រទេសបារាំង ឬនៅបរទេស នៅពេលដែលរដ្ឋាភិបាលយល់ឃើញថាមានការគំរាមកំហែងផ្នែកសន្តិសុខក្នុងស្រុកកាន់តែខ្លាំង។
ការធ្វើឱ្យសកម្មនៃការប្រកាសអាសន្នកម្រិតខ្ពស់បំផុតអនុញ្ញាតឱ្យអាជ្ញាធរបារាំងដាក់ពង្រាយវិធានការសន្តិសុខពិសេស រួមទាំងការបង្កើនការល្បាតដោយកងកម្លាំងប្រដាប់អាវុធនៅតាមទីសាធារណៈដូចជាស្ថានីយរថភ្លើង អាកាសយានដ្ឋាន និងកន្លែងផ្សេងៗទៀត ដែលជាទីប្រជុំជន៕ ដោយធីរីណា
រូបថត: Getty Images