សេចក្តីប្រគេនដំណឹងស្តីពីការរៀបចំតាំងព្រះឆាយាលក្ខណ៍សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមប្រគេន ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្តទូទាំងរាជធានី ខេត្ត មេត្តាជ្រាបថា ដើម្បីជាការនឹករលឹកដល់គុណូបការៈដ៏ធំធេង របស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីការយាងចូលព្រះទិវង្គតមកព្រះបរមសពបានតម្កល់ក្នុងព្រះមញ្ជូសា ដើម្បីរៀបចំព្រះរាជពិធីបង្សុកូលឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព រហូតដល់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ តាមប្រពៃណីពុទ្ធសាសនាខ្មែរ នៅវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ ដើម្បីជាការនឹករលឹកដល់គុណូបការៈដ៏ធំធេងបំផុត ដែលមានចំពោះជាតិ សាសនា ព្រះមហាក្សត្រ របស់សម្តេចព្រះមហាសង្ឃរាជ និងបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ពុទ្ធប្បញ្ញត្តិ ព្រមទាំងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា គណៈសង្ឃនាយក សូមប្រគេន ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្ត មេត្តារៀបចំតាំងនូវព្រះបរមឆាយាលក្ខណ៍របស់សម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃ ព្រះរាជាណាចក្រកម្ពុជា ឱ្យបានគ្រប់វត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជា និងរៀបចំបង្សុកូលឧទ្ទិស ព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព ឱ្យបានស័ក្តិសមទៅនឹងព្រះកិត្តិនាមនិងសមគួរ ដល់ពុទ្ធបរិស័ទបានចូលរួមគោរពបូជានឹកដល់ព្រះគុណូបការៈរបស់ សម្តេចជាអម្ចាស់ រយៈពេល ៣(បី)ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលដ៏ខ្លីខាងមុខនេះ។

អាស្រ័យហេតុនេះ សូម ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្ត មេត្តាអនុវត្ត ចាត់ចែងតាមការគួរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print