ភ្នំពេញ៖កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូលចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់មួយកន្លែងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់និងដកហូតសម្ភារមួយចំនួន។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការនគរបាលខណ្ឌកំបូល បានឱ្យដឹងថា ប្រតិបត្តិការខាងលេីនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះយីយោ ផារ៉ាម៉ោន ស្ថិតនៅក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ដោយបានទទួលព័ត៌មានសម្ងាត់មកថាទីតាំងខាងលេី បានបង្កប់ល្បែងស៉ីសងដោយម្ចាស់ជាជនជាតិចិនទេីបកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបជាក់ស្តែងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ ស្រី៥នាក់ ក្នុងនោះមានបុរសម្នាក់ជាសន្តិសុខនិងដកហូតទូបៀរការ៉ាត់ចំនួន៧ទូ ទូហ្គេមបាញ់ត្រីចំនួន៨ទូ។
ក្រោយឃាត់ខ្លួនមនុស្សស្រីទាំង៨នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌកំបូលដេីម្បីសាកសួរនិងចាត់ការតាមនីតិវិធីចំណែកសម្ភារត្រូវបានដឹកយកទៅរក្សាទុកបណ្តោះអាសន្នដោយឡែកទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្ន៕ដោយ៖សុខាសែនជ័យ