តវ៉ាបិទផ្លូវ២១៧ទៀតហេីយ​..! សាខារោងចក្រY&W កម្មករកម្មការនីជាង១០០នាក់ធ្វើកូដកម្មនៅរោងចក្រ​ NEW SKY PRINTING​ (ប៉ាក់ព្រីន) បិទផ្លូវ២១៧​ ដេីម្បីរកដំណោះស្រាយ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ កម្មករ-កម្មការនីជាង១០០នាក់​​ បានធ្វើកូដកម្មនៅរោងចក្រ​ NEW SKY PRINTING​ (ប៉ាក់ព្រីន) សាខារោងចក្រ​ Y&W បានបិទផ្លូវ២១៧​ នៅវេលាម៉ោង៨:២០នាទីព្រឹក​ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិស្រុកចេក​ ផ្លូវ២១៧ សង្កាត់ជេីងឯក​ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​ ​ តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មានកម្មករ-កម្មការិនី ប្រហែល​ ១១០នាក់​ ក្នុងចំណោមកម្មករ២១៧នាក់,ស្រី១៤១នាក់​ បានធ្វើសកម្មភាពបិទផ្លូវ២១៧ ដើម្បីទាមទារដំណោះស្រាយចំនួន ០៤ចំណុចដូចជា​ ៖​ ទី១-ស្នើសុំឲ្យខាងរោងចក្របើកប្រាក់ឈ្នួលចុងក្រោយ​ ។ ទី២-ស្នើសុំឲ្យខាងរោងចក្របើកប្រាក់ជួសការសម្រាកប្រចាំឆ្នាំ​ ។ ទី៣-ស្នើសុំឲ្យរោងចក្របើប្រាក់បំណាច់អតីតភាពដែលនៅសល់​ ។ និងទី៤-ស្នើសុំឲ្យរោងចក្របើកប្រាក់ជូនដំណឹងមុន​ ។
​ គួរបញ្ជាក់ថា​ មូលហេតុផ្ទុះការតវ៉ានេះគឺ​ ថៅកែរោងចក្ររត់ចោលរោងចក្រពុំមានលទ្ធភាពបើកប្រាក់ខែជូនពួកគាត់។​ ប៉ុន្តែការតវ៉ានេះគឺគ្មានសហជីពចូលរួមនោះឡេីយ​ ។
​ បច្ចុប្បន្ននេះ​ ក្រោយពីមានការសម្របសម្រួលពី​ ឯកឧត្តម​ ហែម​ ហឿន​ អគ្គលេខាធិការរង​ អ.គ.ក.ប​ នៃក្រសួងការងារ បានធ្វេីកាដោះស្រាយជូនកម្មករ-កម្មការនី​ ដូចខាងក្រោម​ ៖
ទី១/​ នៅម៉ោង១៤:០០នាទី​ ក្រុមតុលាការ​ និង​ ព្រះរាជអាជ្ញា​ នឹង​ចុះមកវាយតម្លៃសម្ភារះក្នុងរោងចក្រ​ ។ និងទី២/​ នៅថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២៤​ វេលាម៉ោង១៤:០០នាទី​ ក្រសួងការងារ​ នឹងធ្វេីការបេីកប្រាកខែ​ និង​ ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ-កម្មការនី​ ។ ក្រោយមក​ កម្មករ-កម្មការនី​ ក៏សម្រេចចិត្តបានបេីកផ្លូវ​ និង​រំសាយនៅវេលាម៉ោង៩:០០នាទី​ ថ្ងៃខែឆ្នាំដដែល​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print