បុរសម្នាក់លោតពីលើអាគារM RESIDENCEពីជាន់ទី២២បណ្តាលឱ្យស្លាប់ខណៈបញ្ជូនទៅមន្ទីពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីពេទ្យភ្លាមៗ ស្លាប់ខណៈបញ្ជូនទៅពេទ្យបន្ទាប់ពីលោតពីលើអាគារមួយកន្លែងយីហោM RESIDENCEពីជាន់ទី២២

ករណីខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី២៥ខែមីនា ឆ្នាំ២០២៤ លើផ្លូវ២៨៨សង្កាត់បឹងកេងកងទី១ ខណ្ឌនឹងកេងកង រាជធានីភ្នំពេញ។

ប្រភពពីបុរសជាសន្តិសុខម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុដោយរូបគាត់បានអង្គុយយាមនៅអាគារ M RESIDENCE ដែរមានកំពស់២៤ជាន់តែជនតងរងគ្រោះនៅជាន់ទី២២ដូចសពមួយដង លុះមកដល់ម៉ោងកើតហេតុប្រមាណជា១១និង៣០នាទីយប់ ក៏បានឮសូរសំឡេងលាន់យ៉ាងខ្លាំងពេលនោះដែរពួកគាត់ក៏ដូចជាប្រជាពលរដ្ឋជិតខាងនាំគ្នាភ្ញាក់ផ្អើលរត់ទៅមើលក៏ឃើញបុរសរងគ្រោះបានលោតពីលើអាគារ M RESIDENCE ធ្លាក់មកក្រោមទើលើដំបូលផ្ទះប្រជាពលរដ្ឋរសនៅជិតអាគារខាងលើរួចធ្លាក់មកក្រោមបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់មកពលរដ្ឋជិតខាងក៏នាំគ្នាទាក់ទងទៅខាងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរដ្ឋមួយកន្លែងមកដឹកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរខណៈបញ្ជូនទៅពេទ្យក៏បានស្លាប់ភ្លាមៗតែមង្តបន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញមូលដ្ឋានក៏បានចុះមកដល់រួចចូលពិនិត្យនៅក្នុងជុំវិញទីតាំងកើតហេតុក្នុងអាគារខាងលើផងដែរ។

ពាក់ព័ន្ធនឹងករណីខាងលើនេះលោក គល់ ផាត មេប៉ុស្តិ៍បឹងកេងកងមួយបានកាប់អង្គភាពសារព័ត៌មាននគរវត្តឲ្យដឹងថាជនជាតិដែលលោតពីលើអគារជាន់ទី 22 ជាជនជាតិអេកឡង់អាយុ 61 ឆ្នាំលោតពីលើអគារជាន់ទី 22 ខណៈម្ជូនដល់មន្ទីរពេទ្យក៏បានស្លាប់បាត់បង់ជីវិត។

...

បច្ចុប្បន្នជនរងគ្រោះមិនទាន់រកសាច់ញាតិឃើញក៏យកសពទៅតំកល់នៅវត្តស្ទឹងមានជ័យ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print