អុីស្រាអែលដកគណៈប្រតិភូចរចាក្រុងដូហាត្រឡប់មកប្រទេសវិញហើយបង្កើនការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សា

ចែករំលែក៖

ការបន្តប្រតិកម្មគួរឱ្យកត់សម្គាល់ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តទាមទារបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សាស្ទ្រីបនោះ នៅថ្ងៃនេះ (ថ្ងៃទី 26 មីនា) រដ្ឋាភិបាលអុីស្រាអែលបានសម្រេចចិត្តកោះហៅក្រុមចរចារបស់ប្រទេសនេះនៅទីក្រុងដូហាឱ្យត្រឡប់ទៅប្រទេសវិញ។ ក្នុងពេលជាមួយគ្នានេះ កងទ័ពអ៊ុីស្រាអែលបានបង្កើនការវាយប្រហារយ៉ាងខ្លាំងក្លានៅទូទាំងតំបន់ហ្គាហ្សា

ស្ទ្រីប។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែល ការសម្រេចចិត្តដកគណៈប្រតិភូចរចានៅទីក្រុង Doha ត្រឡប់ទៅប្រទេសកំណើតវិញ គឺធ្វើឡើងដោយការិយាល័យនាយករដ្ឋមន្ត្រី Benjamin Netanyahu នៅព្រឹកនេះ ក្រោមហេតុផលថា កងកម្លាំងហាម៉ាសមិនចាប់អារម្មណ៍ក្នុងការបន្តកិច្ចសន្ទនា ហើយទីក្រុង Tel Aviv មិនពេញចិត្តចំពោះការចរចានេះ។ ក្រុមប្រឹក្សាសន្តិសុខបានអនុម័តសេចក្តីសម្រេចមួយដែលស្នើសុំបទឈប់បាញ់។ យោងតាមការិយាល័យនាយករដ្ឋមន្ត្រីអុីស្រាអែល ក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅតែបន្តការទាមទារ “បំភាន់” រួមទាំងការបញ្ឈប់ទាំងស្រុងនូវអរិភាព និងការដកកងកម្លាំងទាំងអស់របស់អុីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីប។
នៅសមរភូមិ កងទ័ពអុីស្រាអែលបន្តបើកការវាយប្រហារបន្ថែមទៀត ដោយរួមបញ្ចូលគ្នាទាំងទ័ពថ្មើរជើង និងកម្លាំងអាកាស នៅក្នុងតំបន់ផ្សេងៗគ្នាជាច្រើននៅទូទាំង Gaza Strip រួមទាំងទីក្រុង Rafah ក្បែរព្រំដែនអេហ្ស៊ីប។ សេចក្តីប្រកាសរបស់កងកម្លាំងការពារអុីស្រាអែល (IDF) បាននិយាយថា ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ កងទ័ពអុីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសសរុបចំនួន 60ដងលើគោលដៅនៅហ្គាហ្សា។ ភាគច្រើននៃការវាយប្រហារតាមអាកាសទាំងនេះ គឺសំដៅគាំទ្រកងកម្លាំងជើងគោកវាយប្រហារទីតាំងរបស់ក្រុមហាម៉ាស់ រួមទាំងលេណដ្ឋាននិងអគារនានា៕ ដោយធីរីណា

...

រូប​ថត​:Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print