វែលបានខកខានការប្រកួត Euro 2024 យ៉ាងឈឺចាប់ ខណៈដែលពួកគេបានរងបរាជ័យដោយការស៊ុតបាល់ប៉េណាល់ទីក្នុងវគ្គផ្តាច់ព្រ័ត្រ Play-off របស់ពួកគេជាមួយប៉ូឡូញនៅទីក្រុង Cardiff កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនានេះ។
ក្នុង ការ ស៊ុត បាល់ ប៉េណាល់ទីកាត់សេចក្តីមិនចូល សម្រាប់ ក្រុម វែលដោយកីឡាករ Daniel James ត្រូវ បាន សង្គ្រោះ ដោយអ្នកចាំទី Wojciech Szczesny ខណៈ ដែល ប៉ូឡូញ បានស៊ុតចូលទាំង៥គ្រាប់។ នេះជាការបរាជ័យមួយសម្រាប់គ្រូបង្វឹកលោកRobert Page និងកីឡាកររបស់គាត់ក្នុងការចាញ់ ក្រុមប៉ូឡូញ ដែលមិនមានគ្រាប់បាល់កើតឡើងក្នុងអំឡុងពេលប្រកួតពេញ១២០នាទី។
ក្រុមប៉ូឡូញរបស់ Robert Lewandowski ឥឡូវនេះបានកក់កៅអីរួចរាល់ដោយចូលរួមជាមួយបារាំង ហូឡង់ និងអូទ្រីសក្នុងពូលD នៅព្រឹត្តិការណ៍យូរ៉ូរដូវក្តៅនេះនៅប្រទេសអាល្លឺម៉ង់។
២ក្រុមទៀតដែលបានកក់កៅអីទៅកាន់ប្រទេសអាល្លឺម៉ង់២០២៤ដែរនោះគឺក្រុមអ៊ុយក្រែនដែលបានយកឈ្នះអ៊ីស្លង់២ទល់១ និងក្រុមហ្សកហ្ស៊ីបានយកឈ្នះក្រិច៤ទល់២ក្នុងបាល់ប៉េណាល់ទី ៕ (រូបភាព ៖ BBC Sport)