លិខិតមិត្តអ្នកអាន៖ ផ្លូវចម្ងាយ២០០ម៉ែត្រ អាជ្ញាធរស្រុកស្ទឹងត្រង់ គ្មានលទ្ធភាពជួសជុល

ចែករំលែក៖

កាលពីថ្ងៃអាទិត្យមុនខ្ញុំបាទបានធ្វើដំណើរទៅកាន់ស្រុកកំណើតនៅឯស្រុកស្ទឹង ត្រង់ ខេត្តកំពង់ចាម អ្វីដែលសំខាន់នោះគឺផ្លូវលំជនបទមួយខ្សែប្រវែង២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិទឹកជប់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ រងការខូចខាតដែលបណ្តាលឲ្យប្រជា ពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរជាខ្លាំង។ ទិដ្ឋភាពបែបនេះខ្ញុំបាទបានឃើញផ្ទាល់ភ្នែកទាំងរថយន្ត ម៉ូតូ កង់ ច្រើនគ្រឿងជាប់ផុង និងរអិលដួលជាបន្តបន្ទាប់ ។ រីឯសិស្សសាលាមួយចំនួនចូលរៀនមិនទាន់ពេល ។

...

បើតាមខ្ញុំដឹងផ្លូវលំមួយខ្សែនេះមានសារសំខាន់សម្រាប់អ្នកភូមិ ព្រោះអាចតភ្ជាប់ទៅបណ្តាផ្លូវសំខាន់ៗផ្សេងទៀត ។ អ្នកភូមិប្រាប់ខ្ញុំបាទថា ពួកគាត់ធ្លាប់បានស្នើសុំទៅអាជ្ញាធរឃុំ-ស្រុកដើម្បីឲ្យជួយដោះស្រាយបញ្ហានេះដែរ ប៉ុន្តែក្នុងវេទិកាសាធារណៈ កាលពីពេលថ្មីៗនេះអភិបាលស្រុកស្ទឹងត្រង់លោក ទុន ណេត បានអះអាងថា លោក ក៏ចង់បានផ្លូវ ល្អស្រួលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរដែរ ប៉ុន្តែអី្វៗមិនអាចដោះស្រាយបានភ្លាមៗនោះទេ។ ស្តាប់ប្រសាសន៍របស់លោកអភិបាលស្រុកយ៉ាងដូច្នេះ ប្រជា ពល រដ្ឋមិនសង្ឃឹមថា អាចនឹងមានផ្លូវស្រួលសម្រាប់ធ្វើដំណើរនោះឡើយ ។

ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋដែលមានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ ចាមសង្ឃឹមថា អាជ្ញាធរខេត្តតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឬមន្ទីរសាធារណការ ខេត្តអាចនឹងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋអំពីបញ្ហាផ្លូវលំបាកចម្ងាយ២០០ម៉ែត្រ នេះបានក្នុងពេលឆាប់ៗខាសងមុខ៕

e3

bc

ដោយ៖ ប្រជាពលរដ្ឋម្នាក់

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print