បុរសម្នាក់ទើបទិញរថយន្តបាន២ថ្ងៃបើកទៅបុកបង្គោលភ្លើងបាក់មួយដើមបណ្តាលឱ្យរថយន្តក្រឡាប់ធ្លាក់ស្រែ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាគ្រូពេទ្យ ទើបតែទិញរថយន្តបាន២ថ្ងៃ បានបើករេចង្កូតទៅបុកបង្គោលខ្សែភ្លើង បាក់មួយដើមក្រឡាប់ធ្លាក់ចូលក្នុងស្រែ សំណាងល្អមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៨:៣០នាទីយប់ថ្ងៃទី២៧ខែមីនា ឆ្នាំ២០២៤
នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

...

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា កាមរីហាយប្រ៊ីតពណ៌ស(មិនទាន់មានស្លាកលេខ)បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថា ជាគ្រូពេទ្យ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីលិចចមកកើតក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុកើតហេតុ ក៏បានឈ្ងោកយកទូរស័ព្ទមកនិយាយ ក៏បានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបង្គោលខ្សែភ្លើងមួយដើម បណ្តាលឲ្យបាក់មួយដើមក្រឡាប់រថយន្តធ្លាក់ចូលទៅក្នុងវាលស្រែ ភ្លាមនោះដែរអ្នកបើកបរក៏បានបើកទ្វារលូនចេញមកក្រៅ ដោយគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះមកដល់ធ្វើកំណត់ ហេតុរួចស្ទូចយករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print