សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អនុប្រធានគណៈកម្មការយោធាមជ្ឈឹមចិន

ចែករំលែក៖

ប្រទេសចិន ៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩​ខែមីនា ឆ្នាំ២០២៤​ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមានជំនួបទ្វេភាគីជាមួយលោក នាយឧត្តមសេនីយ៍ ហឺ វ័យទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃគណៈកម្មការយោធាមជ្ឈឹមបក្ស ក្នុងឱកាសអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។

នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និង លោកនាយឧត្តមសេនីយ៍ អនុប្រធានគណៈកម្មការយោធាមជ្ឈឹមចិន បានជជែកពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ និងការដោះមីន។

សម្តេចតេជោ ហ៊ុន សែន និង លោកនាយឧត្តមសេនីយ៍ អនុប្រធានគណៈកម្មការយោធាមជ្ឈឹមចិន បានបង្ហាញការពេញចិត្តចំពោះការរីកចំរើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការណ៍លើគ្រប់វិស័យរវាងកម្ពុជា និងចិន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print