សេចក្តីជូនដំណឹង ស្តីពី ការចុះឈ្មោះតាមភូមិសម្រាប់អ្នកទទួលផលពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលយុទ្ធនាការនេះ នឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ស្តីពី គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយ សង្គមក្នុងកញ្ចប់គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ និងស្របតាមអនុក្រឹត្យលេខ ៣៧២ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្តីពី ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ រាជរដ្ឋាភិបាលកម្ពុជាបានដាក់នូវកម្ម វិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលបានសមាហរណកម្មកម្មវិធី ចំនួន៤ បញ្ចូលគ្នា រួមមាន៖

១.កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ។
២.កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅ បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ ។
៣.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ។
៤. កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង) និងមានការរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារ និងការ ឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលនឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅក្នុងអំឡុង ខែមេសា ឆ្នាំ២០២៤ ខាងមុខ។ ដូច្នេះ ដើម្បីអាចចុះឈ្មោះអ្នកទទួលផលចូលកម្មវិធី និងទទួលបានប្រាក់ឧបត្ថម្ភ បានទាន់ពេលវេលា មូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមជម្រាប ជូនដល់សាធារណជន ពិសេសគ្រួសារមានបណ្ណសមធម៌ និងសមាជិកគ្រួសារដែលជា ជនមានពិការភាព ជនចាស់ជរា (អាយុ៦០ ឆ្នាំឡើង) និងអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ មេត្តាជ្រាបថា មូលនិធិជាតិជំនួយ សង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គ្រោងនឹងបើកយុទ្ធនាការចុះឈ្មោះតាមភូមិ ចាប់ពី ថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដែលគ្រោងនឹងធ្វើឡើងនៅតាមស្នាក់ការភូមិ ឬទីតាំងសមស្របណា មួយក្នុងភូមិគោលដៅផ្ទាល់ ដើម្បីសម្រួល និងជំរុញដល់ការចុះឈ្មោះជូនគ្រួសារដែលមានបណ្ណសមធម៌ និងសមាជិក គ្រួសារជាជនងាយរងគ្រោះ ឱ្យបានឆាប់រហ័ស និងជៀសវាងការបាត់បង់អត្ថប្រយោជន៍ណាមួយរបស់អ្នកទទួលផល។ ការចុះឈ្មោះចូលកម្មវិធីត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖

– មេគ្រួសារ ឬតំណាងគ្រួសារ សម្រាប់ចុះឈ្មោះទទួលបានប្រាក់ឧបត្ថម្ភគោលគ្រួសារ ត្រូវមានបណ្ណសមធម៌ (ក្រីក្រ១ និងក្រីក្រ២) ច្បាប់ដើម ដែលមានសុពលភាព និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ -ជនមានពិការភាព ត្រូវមានបណ្ណសមធម៌ (ក្រីក្រ១ និងក្រីក្រ២) ច្បាប់ដើម មានសុពលភាព និងបណ្ណ សម្គាល់ជនមានពិការភាពច្បាប់ដើម ចេញដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា – ជនចាស់ជរា ត្រូវមានអាយុចាប់ពី៦០ឆ្នាំឡើង មានបណ្ណសមធម៌ (ក្រីក្រ១ និងក្រីក្រ២) ច្បាប់ដើម មានសុពលភាព និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត

-អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ត្រូវបានចុះឈ្មោះដោយស្វ័យប្រវត្តិ តាមរយៈការផ្តល់ព័ត៌មានពី

មេគ្រួសារ។

ចំពោះគ្រួសារដែលមានបណ្ណសមធម៌ខកខានមិនបានចុះឈ្មោះចូលកម្មវិធីតាមភូមិ នៅថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សូមអញ្ជើញទៅចុះឈ្មោះចូលក្នុងកម្មវិធីនៅតាមសាលាឃុំ សាលាសង្កាត់ ដើម្បីទទួលបាន អត្ថប្រយោជន៍ពីកម្មវិធី។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងស្ថាប័នពាក់ព័ន្ធ ជាពិសេស គ្រួសារដែល មានបណ្ណសមធម៌ និងសមាជិកគ្រួសារជាជនងាយរងគ្រោះទាំងអស់មេត្តាជ្រាប និងចូលរួមចុះឈ្មោះ និងអនុវត្ត ដើម្បីឱ្យកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បន្តដំណើរការដោយរលូន និងទទួលបានជោគជ័យស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការអន្តរាគមន៍ជំនួយសង្គមដល់ប្រជាជន ពិសេសគ្រួសារក្រីក្រ ដោយមិនទុកប្រជាជនណាម្នាក់ចោល និងដោយមិនមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនោះឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print