យន្តហោះទម្លាក់គ្រាប់បែក Tu-95MS និង MiG-31K របស់រុស្ស៊ីបានចាប់ផ្តើមចូលរួមសមរភូមិ

ចែករំលែក៖

កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានធ្វើការវាយប្រហារមីស៊ីលទ្រង់ទ្រាយធំប្រឆាំងនឹងគោលដៅយោធាក្នុងប្រទេសអ៊ុយក្រែនដោយប្រើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95MS និង MiG-31K ។

កាសែត Pravda បានដកស្រង់ប្រភពពីកងទ័ពអាកាសអ៊ុយក្រែនថា នៅយប់ថ្ងៃទី 28 ខែមីនា និងព្រឹកព្រលឹមថ្ងៃទី 29 ខែមីនា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ Tu-95MS របស់រុស្ស៊ីចំនួន 4 គ្រឿងបានហោះចេញពីអាកាសយានដ្ឋាន Olenya ក្នុងខេត្ត Murmansk ។ យន្តហោះទម្លាក់គ្រាប់បែកបានហោះទៅភាគអាគ្នេយ៍។
នៅម៉ោង 4 និង51នាទីព្រឹកថ្ងៃដដែល កងទ័ពអាកាសអ៊ុយក្រែនបានបន្តកត់ត្រាសកម្មភាពរបស់យន្តហោះចម្បាំង MiG-31K ចំនួនបីគ្រឿងដែលហោះចេញពីអាកាសយានដ្ឋាន Savasleyka យន្តហោះទាំងបីនេះបានបំពាក់កាំជ្រួច Kinzhal។
នៅក្នុងការអភិវឌ្ឍដែលពាក់ព័ន្ធ កងកម្លាំងការពារភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនបាននិយាយថា បន្ទាប់ពីផ្អាកមួយសប្តាហ៍ រុស្ស៊ីបានដាក់ពង្រាយនាវាចម្បាំងដែលផ្ទុកកាំជ្រួច Kalibr ទៅកាន់សមុទ្រខ្មៅ។
ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា នៅព្រឹកព្រលឹមថ្ងៃទី 29 ខែមីនា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានធ្វើការវាយប្រហាររួមគ្នាប្រឆាំងនឹងគោលដៅយោធាផ្សេងៗគ្នាជាច្រើននៅក្នុងទឹកដីនៃប្រទេសអ៊ុយក្រែន។ ប្រតិបត្តិការនេះបានចាប់ផ្តើមជាមួយនឹងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក បន្តដោយការវាយប្រហារដោយមីស៊ីលដែលធ្វើឡើងដោយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រTu-95MS ។
ការផ្ទុះជាបន្តបន្ទាប់ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Kiev និង Cherkasy។ ក្នុងចំណោមគោលដៅដែលត្រូវបានបំផ្លាញនៅជិតក្រុង Kiev គឺជាឧបករណ៍បាញ់បង្ហោះប្រព័ន្ធការពារអាកាស។
នៅក្នុងទីក្រុង Dnieper ដែលជាកន្លែងប្រមូលផ្តុំឧស្សាហកម្មយោធាអ៊ុយក្រែន ក៏បានក្លាយជាគោលដៅនៃការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីផងដែរ។ យោងតាមរបាយការណ៍ តំបន់មួយចំនួននៅក្នុងទីក្រុងគឺគ្មានថាមពល៕ ដោយធីរីណា

...

រូប​ថត​: tienphong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print