ក្រោយសេចក្តីសម្រេចរបស់UN តុលាការយុត្តិធម៌អន្តរជាតិបានបញ្ជាឲ្យ អុី​ស្រាអែលបញ្ឈប់ការបាញ់ប្រហារនៅហ្គាហ្សា

ចែករំលែក៖

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃទី 28 ខែមីនា បានបញ្ជាឱ្យអ៊ីស្រាអែលចាត់វិធានការចាំបាច់ និងមានប្រសិទ្ធភាពទាំងអស់ ដើម្បីធានាការផ្គត់ផ្គង់ស្បៀងអាហារជាមូលដ្ឋានសម្រាប់ប្រជាជនប៉ាឡេស្ទីន និងទប់ស្កាត់គ្រោះទុរ្ភិក្សដែលកំពុងរីករាលដាលនៅក្នុងតំបន់ហ្គាហ្សា។

បទបញ្ជាខាងលើត្រូវបានចេញនៅពេលដែលកងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានប្រយុទ្ធគ្នាជុំវិញមន្ទីរពេទ្យ Al Shifa ក្នុងហ្គាហ្សា។
ចៅក្រម ICJ បានប្រកាសថា ប្រជាជននៅហ្គាហ្សាកំពុងប្រឈមនឹងស្ថានការណ៍កាន់តែអាក្រក់។ ចៅក្រម ICJ បានសង្កត់ធ្ងន់នៅក្នុងសេចក្តីសម្រេចថា “តុលាការរកឃើញថាសម្រាប់ប៉ាឡេស្ទីននៅហ្គាហ្សា គ្រោះទុរ្ភិក្សលែងជាហានិភ័យទៀតហើយ (…) ប៉ុន្តែទុរ្ភិក្សបាននិងកំពុងកើតឡើង”។
ដីកាខាងលើត្រូវបានចេញដោយ ICJ តាមសំណើរបស់អាហ្វ្រិកខាងត្បូង ដែលជាផ្នែកមួយនៃបណ្តឹងចោទប្រកាន់អ៊ីស្រាអែលពីអំពើប្រល័យពូជសាសន៍ដែលឧបត្ថម្ភដោយរដ្ឋនៅក្នុងតំបន់ហ្គាហ្សា។
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ លោក Basem Naim បាននិយាយថា សេចក្តីសម្រេចថ្មីរបស់ ICJ មិនគ្រប់គ្រាន់ទេ ហើយថា អ៊ីស្រាអែលត្រូវតែត្រូវបានបញ្ជាឱ្យបញ្ចប់ការវាយលុកផ្នែកយោធារបស់ខ្លួន ដើម្បីបញ្ចប់ការឈឺចាប់នៅតំបន់ហ្គាហ្សា។
បច្ចុប្បន្នមិនមានព័ត៌មានអំពីប្រតិកម្មរបស់អ៊ីស្រាអែលចំពោះសេចក្តីសម្រេចរបស់ ICJ ទេ។ អ៊ីស្រាអែលបានបើកការវាយប្រហារឥតឈប់ឈរលើតំបន់ហ្កាហ្សាបន្ទាប់ពីកម្លាំងហាម៉ាសបានវាយឆ្មក់ឆ្លងព្រំដែនដោយសម្លាប់និងចាប់ពង្រត់ជនស៊ីវិលជាច្រើននាក់នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។ យោងតាមទិន្នន័យរបស់ទីភ្នាក់ងារសុខភាពប៉ាឡេស្ទីន យុទ្ធនាការវាយប្រហារដ៏ទូលំទូលាយរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 31,000 នាក់៕

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print