ព័ត៌មានលម្អិតជុំវិញហេតុករណ៍រថភ្លើងបុករថយន្តក្រុងដឹកអ្នកដំណើររបួសមនុស្ស​៤៦នាក់​ ក្នុង​នោះ​ស្រី​២៥​នាក់​បាន​រង​របួសស្រាល៤១នាក របួសធ្ងន់៥នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ព័ត៌មានលម្អិតជុំវិញហេតុករណ៍រថភ្លើងបុករថយន្តក្រុងដឹកអ្នកដំណើររបួសមនុស្ស​៤៦នាក់​ ក្នុង​នោះ​ស្រី​២៥​នាក់​បាន​រង​របួសស្រាល៤១នាក់របួសធ្ងន់៥នាក់។ ហេតុការណ៍​ដ៍​រន្ធត់​នេះ បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវដែក​ត្រង់​ចំណុច​ផ្លូវ​ទៅ​រម​​​​​ណីយ​ដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង ស្ថិត​ក្នុង​​​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ដក្រុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង រីឯ​រថភ្លើង​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅខេត្ត​​​​បាត់ដំបង ។ នៅ​ក្នុង​រថយន្ដ​ក្រុងមាន​អ្នក​ជិះ​ទាំងស្រី​ទាំងប្រុស និង​ក្មេង​ៗ​សរុប​៤៦​នាក់មក​​​​​​ពី​ខេត្តកោះកុង ក្នុង​គោលបំណង​ទៅ​លេង​រម​​ណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង ។ 

ពេល​ដែល​រថយន្ត​កំពុង​ធ្វើ​ដំណើរ​នោះ អ្នក​នៅ​ខាងក្នុង​បាន​នាំ​គ្នា​ស្រែកច្រៀង​យ៉ាង​សប្បាយ​រីករាយ ស្រាប់តែ​ទៅ​ដល់​ចំណុច​កើតហេតុ ខណៈ​​​រថយន្ដក្រុង​ទើបតែ​បើក​ឡើង​លើ​ផ្លូវដែក ក៍​ត្រូវ​រថភ្លើង​មកដល់ល្មមបុក​ចំពាក់​កណ្ដាល​តួ​រថយន្ត​យ៉ាង​ពេញទំហឹង រុញ​ទៅ​មុខ​ប្រហែល​២០​ម៉​ត្រ ក៏រលត់​ម៉ាស៊ីន​តែ​ម្ដង ។ 

សូមបញ្ជាក់ថា ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថភ្លើង និង​រថយន្ដក្រុង​នេះ នៅ​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ចំនួន​៥​នាក់ ក្នុង​នោះ​អ្នកបើកបរ​រថភ្លើង​ម្នាក់​ត្រូវ​បាក់​កជើង​ខាងឆ្វេង និង​របួសស្រាល​ចំនួន​៤១​នាក់ ។ 

សមត្ថកិច្ចអោយដឹងថា ៖ ជន​រង​គ្រោះ​ចំនួន​១៨​នាក់ ត្រូវបានបញ្ជូន​​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍​សាត់ ។

 មតិ​មហាជន​រិះគន់​ថា នៅ​ចំណុច​ផ្លូវ​រថភ្លើង​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ​នោះ ពេល​រថភ្លើង​ឆ្លងកាត់​ម្ដង​ៗ​មិន​មាន​អ្នក​ឈរ​ឲ្យ​សញ្ញា ឬ​ទាញ​បា​រ៉ា​ស​បិទ​នោះ​ទេ ដូច្នេះ​ហើយ​ទើប​មាន​គ្រោះថ្នាក់​រថភ្លើង​បុក​រថយន្ដ​ជា​ញឹកញាប់ ។ តើ​នេះ​ជា​កំហុស​របស់​អ្នក​ណា ? ។

អាជ្ញាធរ ឬសមត្ថកិច្ចជំនាញ គិតគូរដល់បញ្ហានេះ ដើម្បីសុវត្ថិភាព ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print