ភ្នំពេញ ៖ បុរសម្នាក់ប្រើប្រាស់គ្រឿងញៀនដល់កម្រិត រហូតវង្វេងស្មាតី ឃើញឪពុកម្តាយឈ្លោះគ្នា ទាញកាំបិតកាប់លើឪពុក របួសធ្ងន់ធ្ងរ សន្លប់ឈឹង ហើយរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតមកដល់វេលាម៉ោង៨ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ ប្រទះឃើញកាន់កាំបិតចូលភូមិ វិញក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ។
បុរសញៀនថ្នាំខាងលើឈ្មោះ ហាំង សារាយ ហៅហើម អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ។ ចំណែកឪពុករងគ្រោះឈ្មោះ ហាំង អាយុ៦៣ឆ្នាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ជនរងគ្រោះជាឪពុក ស្រវឹងស្រា បានឈ្លោះទាស់សម្តីគ្នាជាមួយប្រពន្ធ ស្រាប់តែកូនប្រុសខាងលើ ដើរទៅឃើញអ្នកមានគុណទាំងពីរកំពុងឈ្លោះទាស់គ្នា ទាញបានកាំបិត កាប់ក្បាលឪពុកជាច្រេីនកាំបិតបណ្តាលឱ្យរបួសធ្ងន់ធ្ងរ បង្កឱ្យផ្អើលឆោឡោ ហើយរត់គេចខ្លួនចូលក្នុងត្រពាំងឈូកបាត់ ផ្អើលសមត្ថកិច្ច តាមស្វែងរកដល់យប់ នៅតែមិនឃើញ ជនរងគ្រោះជាឪពុកត្រូវបានក្រុមគ្រួសារនាំយកទៅមន្ទីរពេទ្យ ។
ករណីហឹង្សាក្នុងគ្រួសារខាងលើ ជនដៃដល់ជាកូនបង្កើត រហូតមកដល់វេលាម៉ោង៨ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ ប្រទះឃើញដើរកាន់កាំបិតចូលភូមិ ពលរដ្ឋរាយការណ៍ សមត្ថកុច្ចចុះទៅព័ទ្ធចាប់ខ្លួន ។
ក្រោយចាប់ខ្លួនបានជនសង្ស័យ រួមជាមួយកាំបិតមួយដើម នាំយកទៅប៉ុស្តិ៍ដើម្បីសាកសួរ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ អនុវត្តបន្តតាមនីតិវិធី ៕ដោយ៖សុខាសែនជ័យ