កម្លាំងសន្តិសុខរុស្ស៊ី ទប់ស្កាត់ការប៉ុនប៉ងវាយប្រហារនៅភាគខាងត្បូងប្រទេស

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ក្រុមមន្ត្រីក្នុងប្រទេសរុស្ស៉ី កាលពីថ្ងៃសុក្រ ទី២៩ ខែមីនា បានឱ្យដឹងថា ពួកគេបានចាប់ខ្លួនមនុស្ស៣នាក់ ដែលប៉ុនប៉ងបើកការវាយប្រហារមួយនៅភាគខាងត្បូងនៃប្រទេស មួយសប្ដាហ៍ប៉ុណ្ណោះក្រោយការវាយប្រហារភេរវកម្មនៅឯមហោស្រពប្រគំតន្ត្រីមួយ នៅជាយទីក្រុងមូស្គូ។

ទីភ្នាក់ងារសន្តិសុខរុស្ស៉ី FSB បាននិយាយថា ខ្លួនបានទប់ស្កាត់ទាន់ពេលនូវការប៉ុនប៉ងធ្វើសកម្មភាពភេរវកម្មដោយមនុស្ស៣នាក់មកពីប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ីកណ្ដាល។ FSB បន្ថែមទៀតថា ជនសង្ស័យទាំង៣នាក់នេះ មានផែនការបើកការវាយប្រហារភេរវកម្មដោយការបំផ្ទុះគ្រាប់បែកនៅទីសាធារណៈមួយក្នុងទីក្រុង Stavropol។
Stavropol គឺជាទីក្រុងមួយស្ថិតនៅតំបន់ North Caucasus នៃភាគខាងត្បូងប្រទេសរុស្ស៉ី និងមានព្រំដែនជាប់តំបន់ Dagestan និង Chechnya។ ការប្រកាសពី ការទប់ស្កាត់ការវាយប្រហារនេះដែរ កើតមានឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីមនុស្ស ១៤៤នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារភេរវកម្មលើមហោស្រពប្រគំតន្ត្រីមួយ ស្ថិតនៅជាយទីក្រុងមូស្គូ។ មនុស្ស១២នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះមាន៤នាក់មកពីប្រទេសតាហ្ស៉ីគីស្ថាន ត្រូវបានចោទប្រកាន់ពីបទភេរវកម្ម។ ក្រុម ISIS-K បានអះអាងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្មនេះ តែលោក ពូទីន និងក្រុមមន្ត្រីរុស្ស៉ីបានទម្លាក់ការទទួលខុសត្រូវទៅលើអ៊ុយក្រែន និងលោកខាងលិច៕ ដោយធីរីណា

...

រូប​ថត​:RT

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print