ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សូមគោរពជូន ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមកិត្តិសង្គហបណ្ឌិត ជាទីគោរព!
ជាបឋម រូបខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរ ដោយក្តីរំភើបសោមនស្សរីករាយជាអនេកប្បការ ចំពោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ក្នុងឱកាស ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជា “ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី” តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៣២៤/២៩១ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។
ឆ្លៀតក្នុងឱកាសដ៏ល្អប្រពៃថ្លៃថ្លានេះ ខ្ញុំសូមសម្តែងនូវសមានចិត្តគោរពកោតសរសើរដោយសុទ្ធចិត្តចំពោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ដែលតាំងពីអតីតកាលរហូតបច្ចុប្បន្ន តែងតែបូជានូវកម្លាំងកាយ កម្លាំងប្រាជ្ញា ស្មារតី និងការធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពារដាច់ខាតនូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ជាពិសេសការបម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនជាទីស្នេហាបំផុតនៃយើង។
រូបខ្ញុំ និងភរិយា សូមប្រសិទ្ធពរជ័យមហាប្រសើរជូន ឯកឧត្តមកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមកិត្តិសង្គហបណ្ឌិត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ជ្រាលជ្រៅពីរូបខ្ញុំ៕
ដោយ ៖ សិលា