ភ្នំពេញ៖ រាជរដ្ឋាភិបាលបានសម្រេចធ្វើការផ្លាស់ប្ដូរមន្ដ្រី ទៅវិញទៅមក ជាអភិបាលរងខណ្ឌចំនួន៩រូប នៅខណ្ឌចំនួន៧ ដើម្បីកំណែទម្រង់ការងារ និងកុំឲ្យមានបក្ខពួកគ្រួសារនិយម ដែលហេតុនាំឲ្យការអភិវឌ្ឍនៅមូលដ្ឋានមិនមានតម្លាភាព និងរលូនទៅមុខ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ខណៈលោកចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងផ្លាស់ប្តូរមន្ត្រីរាជការចំណុះរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០១៦ នៅសាលារាជធានី ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ មូលហេតុដែលនាំឲ្យរាជរដ្ឋាភិបាលធ្វើការផ្លាស់ប្ដូរមន្ដ្រីជាអភិបាលរងខណ្ឌ ទៅវិញទៅមកនេះ គឺជាការសាកល្បងពង្រឹងការងារនៅមូលដ្ឋាន ដើម្បីជៀសវាងកុំឲ្យមានបក្ខពួកគ្រួសារនិយម នាំឲ្យអសកម្មការងារនៅមូលដ្ឋានមិនដំណើរការទៅបានល្អក្នុងគម្រោងការអភិវឌ្ឍនានា ដែលថ្នាក់លើប្រគល់ជូន ។
លោកបន្ដថា៖ កំណែទម្រង់មន្ដ្រីរាជការនៅថ្នាក់ក្រោមជាតិនេះមិនមែនធ្វើឡើងដើម្បីរកផលប្រយោជន៍សម្រាប់បុគ្គលណាមួយនោះឡើយ ។ មានពាក្យស្លោកបុរាណមួយបានពោលថា «ការចាត់តាំងជាកម្លាំង ការបញ្ជាជាអាវុធ» ជាហេតុដែលនាំឲ្យលោកបានលើកពាក្យស្លោកនេះឡើងគឺជៀសវាងកុំឲ្យមានខណ្ឌគ្រួសារ មន្ទីរគ្រួសារ ដែល សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លោកតែងតែបានលើកនៅក្នុងអង្គប្រជុំ ឬក្នុងពិធីផ្សេងៗជួនចំពោះមហាជនបានដឹងឮ និងយល់ពីគោលបំណង និងគំនិតពីថ្នាក់ដឹកនាំថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ។
យោងតាមការសម្រេចរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា៖ មន្ដ្រីរាជការជាអភិបាលរងខណ្ឌទាំង៩រូប ដែលត្រូវធ្វើការផ្លាស់ប្ដូរទៅវិញទៅមកថ្ងៃនេះគឺមានឈ្មោះដូចជាទី១-លោក កូប ស្លេះ ពីអភិបាលរងខណ្ឌឬស្សីកែវ ទៅជាអភិបាលរងខណ្ឌទួលគោក ទី២-លោក ទៀវ សំអឿន ពីអភិបាលរងខណ្ឌសែនសុខ ទៅជាអភិបាលខណ្ឌទួលគោក ទី៣-លោក សាំង សុភៈវិចិត្រ ពីអភិបាលរងខណ្ឌទួលគោក ទៅជាអភិបាលរងខណ្ឌសែនសុខ ទី៤-លោក ធឹម សំអាន ពីអភិបាលរងខណ្ឌទួលគោក ទៅជាអភិបាល រងខណ្ឌចំការមន ទី៥-លោក ប្រាជ្ញ សីហា ពីអភិបាលរងខណ្ឌដង្កោ ទៅជាអភិបាលរងខណ្ឌឬស្សីកែវ ទី៦-លោក ជ គឹមស៊ ពីអភិបាលរងខណ្ឌចំការមន ទៅជាអភិបាលរងខណ្ឌដង្កោ ទី៧-លោក ថេង សុថុល ពីអភិបាលរងខណ្ឌសែនសុខ ទៅជាអភិបាលរងខណ្ឌច្បារអំពៅ ទី៨-លោក ហោ វាសនា ពីអភិបាលរងខណ្ឌច្បារអំពៅ ទៅជាអភិបាលរងខណ្ឌសែនសុខ និងទី៩-លោកស្រី មុត យ៉ង់សូនី ពីអភិ បាលរងខណ្ឌដូនពេញ ទៅជាមន្រ្តីបម្រើការងារនៅក្រសួ
ដោយ៖ សំរិត