Update ៖ ជនរងគ្រោះគេសម្លាប់និងដុត ឆេះខ្លោចនោះត្រូវបានស្គាល់អត្តសញ្ញាណហើយ !

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជនរងគ្រោះដែលត្រូវគេសម្លាប់ហើយយកទៅដុតឆេះខ្លោចក្នុងរណ្តៅចាក់សម្រាមនៅចំណុចខាងជើងគណបក្សក្រុងប៉ោយប៉ែត  ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នោះត្រូវបានគេស្គាល់សញ្ញាណបន្ទាប់ពីសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរួចមក ។​

នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖នៅវេលាម៉ោង៣និង២៧នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ មានឈ្មោះ ថ្នឹង រីណា ជាអនុភូមិអណ្តូងថ្មមាស បានរាយការណ៍ថា មានក្មេងឃ្វាលគោប្រទះឃើញសាកសពម្នាក់មិនស្គាល់អត្តសញ្ញាណ ឆេះខ្លោចនៅក្នុងរណ្តៅចាក់សំរាម ដៃជាប់ចំណងក្រណាត់អាវព័ទ្ធទៅក្រោយ នៅចំណុចខាងជើងគណបក្សក្រុងប៉ោយប៉ែត  ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ។

នគរបាលបានបញ្ជាក់ថា៖ ក្រោយទទួលបានព័ត៌មានភ្លាមនោះកម្លាំងជំនាញបានចុះទៅកន្លែងដល់កើតហេតុ និងបានបង្កើតគណៈកម្មការត្រួតពិនិត្យស្រាវជ្រាវរកអត្តសញ្ញាណឈានដល់ស្គាល់អត្តសញ្ញាណជនរងគ្រោះឈ្មោះ ហុក ដុល្លា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកគិតលុយនៅម៉ាត នៅភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែតមាន ម្ដាយឈ្មោះ ងួន ឡេង ភេទស្រី អាយុ៥៤ឆ្នាំ ជាជនជាតិវៀតណាម និងឪពុកជាជនជាតិខ្មែរ(លែងលះ) ។

នគរបាលបានបញ្ជាក់បន្ថែមថា៖តាមការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញមានស្នាកស្នាមកែងជើងខាងស្ដាំកាប់ដាច់ទំហំ ៣X៤ស.ម ,ប្រអប់ដៃខាងស្ដាំកាប់ដាច់ទំហំ៣X៥ស.ម,កាប់ដាច់ឆ្អឹងកែងដៃខាងស្ដាំទំហំ២.៥X៧ស.ម ,កាប់ដាច់គល់ភ្លៅខាងក្រោយផ្នែកខាងឆ្វេងទំហំ៥.៥X១៥ស.ម ។ ដូច្នេះក្រុមការងារត្រួតពិនិត្យបានសន្និដ្ឋានថា ៖ ជនរងគ្រោៈស្លាប់ដោយសារត្រូវបានគេកាប់រងរបួសជាច្រើនកន្លែងបណ្ដាលឲ្យស្លាប់ ហើយយកសាកសពទៅទំលាក់ចោលក្នុងរណ្តៅសម្រាមហើយដុតឲ្យឆេះខ្លោច ។ សាកសពត្រូវបានប្រគល់ជូនទៅម្ដាយដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសូរិយ៉ារាមហៅវត្តថ្មី ស្ថិតក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត។ ករណីនេះកម្លាំងសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវរកជនដៃដល់យ៉ាងយកចិត្តទុកដាក់បំផុត ៕

ដោយ ៖ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print