គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី៣១ មីនា កើតឡើងចំនួន ០៨លើក បណ្តាលឲ្យមនុស្សស្លាប់ ០១នាក់ និងរបួសធ្ងន់ស្រាល ១០នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានកើតឡើងចំនួន ០៨លើក (យប់ ០៣លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០១នាក់ (ស្រី ០១នាក់), រងរបួសសរុប ១០នាក់ (ស្រី ០៤នាក់), រងរបួសធ្ងន់ ០៩នាក់ (ស្រី ០៤នាក់) រងរបួសស្រាល ០១នាក់ (ស្រី ០០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៨នាក់ (យប់ ០៥នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០១នាក់, ស្រាល ០០នាក់) , មិនគោរពសិទិ្ឋ ០៤លើក (ស្លាប់ ០០នាក់, ធ្ងន់ ០៧នាក់, ស្រាល ០១នាក់), បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់) និងកត្តាផ្លូវ ០២លើក (ស្លាប់ ០០នាក់, ធ្ងន់ ០១នាក់, ស្រាល ០០នាក់) ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print