សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន សហការជាមួយនឹងក្រសួង-ស្ថាប័នជំនាញ រៀបចំជួយសម្រួលធ្វើឱ្យការឆ្លងកាត់ព្រំដែនចេញ-ចូលកុំឱ្យមានការកកស្ទះ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន សហការជាមួយនឹងក្រសួង-ស្ថាប័នជំនាញ (ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ) រៀបចំជួយសម្រួលធ្វើឱ្យការឆ្លងកាត់ព្រំដែនចេញ-ចូលកុំឱ្យមានការកកស្ទះ និងធានាថា មិនមានការយកកម្រៃសេវាពីប្រជាពលរដ្ឋខ្មែរឡើយ។

សូមបញ្ជាក់ថា ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាមស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤

Samdech Thipadei has instructed the competent authorities of the border provinces, in collaboration with the specialized ministries and institutions (Ministry of Interior and Ministry of Labor and Vocational Training), to facilitate entry and exit at the border without congestion and to ensure that there are no service charges.

Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia (31-March-2024) ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print