Liverpool ហក់មកឈរកំពូលតារាង ក្រោយ Man City និង Arsenal ស្មើគ្នា

ចែករំលែក៖

ក្រុមហង្សក្រហម Liverpool បានឡើងមកឈរកំពូលតារាង Premier League វិញ បន្ទាប់ពីខ្សែប្រយុទ្ធ Mohamed Salah រកបាន១គ្រាប់ក្នុងជំនួបជាមួយក្រុមភ្ញៀវ Brighton ធ្វើឲ្យលទ្ធផលក្រុមហង្សក្រហមឈ្នះ២ទល់១ ក្រោយពីក្រុមខ្លាំងទាំងពី២គឺManchester City និង Arsenal បានស្មើ០ទល់០។

 ការទទួលជ័យជម្នះលើក្រុម Brighton នៅកីឡដ្ឋាន Anfield អាចបង្ហាញពីសារៈសំខាន់ជាមួយនឹងគូប្រជែងដណ្តើមពានរង្វាន់របស់ក្រុមហង្សក្រហមក្នុងការប្រកួតកាលពីថ្ងៃអាទិត្យដែលជាការប្រកួតក្នុងសប្តាហ៍ទី២៩នៅ Premier League

 Liverpool ត្រូវបានក្រុមភ្ញៀវនាំមុខនៅនាទីទី២ ប៉ុន្តែនៅនាទីទី២៧ កីឡាករ Luis Diaz រកបានគ្រាប់បាល់តាមស្មើវិញ ហើយបានវាយបកវិញដើម្បីឈ្នះ និងឡើងពីលើក្រុម Arsenal

 Liverpool មាន៦៧ពិន្ទុជាមួយនឹងការប្រកួតចំនួន៩ជុំដែលនៅសល់ ខណៈដែលក្រុម Arsenal ដែលមានគ្រាប់បាល់ច្រើនជាងគេគឺស្ថិតនៅលេខ២មាន៦៥ពិន្ទុជាមួយនឹង Man City មាន៦៤ពិន្ទុបន្ថែមទៀតនៅលេខ៣។

 ខ្សែប្រយុទ្ធក្រុម Brighton កីឡាករ Danny Welbeck បានធ្វើឱ្យក្រុមរបស់លោក Jurgen Klopp ស្រឡាំងកាំងដោយការទាត់បាល់បញ្ចូលទីក្រោយពីលេងបានតែ២នាទីប៉ុណ្ណោះ។ Liverpool បាន វាយ បក យ៉ាង ខ្លាំង ហើយ ចាប់ ផ្តើម គ្រប់ គ្រងបាល់បានល្អ ដោយ Luis Diaz បាន ស៊ុត បាល់ តាម ស្មើ ពី ចម្ងាយ យ៉ាងល្អក្នុងតង់ទី១។

 ខ្សែប្រយុទ្ធជួរមុខ Salah ដែលបានចាប់ផ្តើមបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ចាប់តាំងពីថ្ងៃចូលឆ្នាំថ្មីនោះ បានខកខានឱកាសជាច្រើន ប៉ុន្តែនៅទីបំផុតបានរកគ្រាប់បាល់បញ្ចូលទីបានសម្រេច នៅពេលដែលគាត់បានស៊ុតបញ្ចូលទីពីការបញ្ជូនរបស់ Alexis Mac Allister នៅនាទីទី៦៥។

 ក្រុមម្ចាស់ផ្ទះគិតថាពួកគេទទួលបានគ្រាប់បាល់បន្ថែមទៀត នៅពេលដែល Diaz បាន បំប៉ោងសំណាញ់ទីនៅនាទីទី៧៣ ប៉ុន្តែការប្រឹងប្រែងរបស់គាត់ត្រូវបានច្រានចោលដោយវីដេអូជំនួយអាជ្ញាកណ្តាល (VAR)

 អ្នកចាំទី Lewis Dunk របស់ Brighton បានចូលមកជិតបំផុតដើម្បីដណ្តើមបានលទ្ធផលស្មើសម្រាប់ក្រុមភ្ញៀវ ដោយឃើញការស៊ុតបាល់បញ្ចូលទីចំនួន២គ្រាប់ ត្រូវបានសង្គ្រោះដោយអ្នកចាំទីម្ចាស់ផ្ទះ Caoimhin Kelleher ជាប់ៗគ្នា។

 ចំណែកក្រុម Manchester City និង Arsenal បានផ្តល់ឱ្យ Liverpool នូវគុណសម្បត្តិនៅក្នុងការប្រណាំងប្រជែងដណ្តើមពានPremier League ខណៈដែលពួកគេបានលេងត្រឹមលទ្ធផលស្មើគ្នា០ទល់០នៅឯកីឡដ្ឋាន Etihad

 នេះគឺជាការប្រកួតដែលធ្វើឱ្យក្រុមទាំង៣កំពុងប្រជែងគ្នាយ៉ាងខ្លាំងនៅលើកំពូលតារាងគិតត្រឹមសប្តាហ៍ទី២៩នេះ។ ក្រុមទាំង២មានឱកាសរកគ្រាប់បាល់ដូចគ្នានៅពេល Nathan Ake មាន ការ តែត បាល់ ចូល ពី ចម្ងាយ ដំបូង ដែល ត្រូវ បាន សង្គ្រោះដោយ អ្នក ចាំទី David Raya របស់ Arsenal ខណៈ ដែល Gabriel Jesus អតីត ខ្សែ ប្រយុទ្ធ របស់ Man City ក៏មានឱកាសដែរជាមួយ នឹង ការ បញ្ជូន បាល់ របស់ Bukayo Saka តែនៅតែ មិន អាចរកគ្រាប់បាល់បញ្ចូលទីបាន (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print