ភ្នំពេញ៖ លោក ប្រាក់ សុខុន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ បានដាក់លិខិតលាលែងពីសមាជិករដ្ឋសភា ដើម្បីទៅកាន់តួនាទីថ្មី នៅព្រឹទ្ធសភា ដែលបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលថ្មី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ។
នៅក្នុងសុំលាឈប់ពីសមាជិករដ្ឋសភារបស់លោក ប្រាក់ សុខុន បានបញ្ជាក់ថា សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា មេត្តាជ្រាបថា ដោយខ្ញុំបាទត្រូវជាប់ទៅបំពេញភារកិច្ចថ្មី ដូច្នេះសូម សម្តេចប្រធានរដ្ឋសភា មេត្តាអនុញ្ញាតឱ្យខ្ញុំបានលាឈប់ពីសមាជិករដ្ឋសភា នីតិកាលទី ៧ ចាប់ពីពេលនេះតទៅដោយសេចក្ដីអនុគ្រោះ ។
...
សូម សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ទទួលនូវការគោរព ដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ៕ដោយ៖តារា