ព្រឹកនេះ ! ព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ ក្រោមអធិបតីភាពព្រះករុណា ព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា ដូចតាមការគ្រោងទុកនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ បានបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ ក្រោម ព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ៖ ព្រឹទ្ធសភានីតិកាលទី៥នេះ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។ ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ មាន គណបក្ស នយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង ដោយក្នុងនោះរួមមាន គណបក្ស ប្រជាជន កម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ជាលទ្ធ ផល គណបក្ស ប្រជាជន កម្ពុជាទទួលបាន ៥៥អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ។

សូមបញ្ជាក់ថា៖ សមាជិកព្រឹទ្ធសភាទាំងអស់ មានសរុប៦២រូប ក្នុងនោះ៥៨រូប បានបោះឆ្នោតជាលក្ខណៈអសកល ចំណែកសមាជិកចំនួន២រូប តែងតាំង ដោយព្រះមហាក្សត្រ និងចំនួន២រូបទៀត ជ្រើសតាំងដោយរដ្ឋសភា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print