ភ្នំពេញ ៖ លោក សុខ ឥសាន នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា បកអាក្រាត ការដែលទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមចោទសម្តេចតេជោថាយកកម្ពុជាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន គឺជាការចោទផ្ទុយពីការពិតទាំងស្រុង សម្តេចតេជោមិនដែលមានប្លង់រឹងប្រទេសកម្ពុជាជាកម្មសិទ្ធិរបស់ខ្លួនទេ។ ហើយដែនដីកម្ពុជាក្រោមត្រូវបានចក្រព័ត្របារាំងយកធ្វើជាដែនដីអាណានិគមរបស់ខ្លួន ចាប់តាំងពីឆ្នាំ១៨៥០មក ដែនដីកម្ពុជាក្រោមបានក្លាយជាដែនដីកូសាំងស៊ីនជាកម្មសិទ្ធិរបស់បារាំង។ បារាំងប្រើសិទ្ធជាម្ចាស់ដែនដីកូសាំងស៊ីនចង់ប្រគល់ឲ្យនរណាជាសិទ្ធិរបស់បារាំង គ្មាននរណារារាំងឬជំទាស់បានទេ។ ដែរស្ថិតក្រោយសន្និសិទហ្សឺណែវឆ្នាំ១៩៥៤ វៀតណាមបានបែងចែកជា២ផ្នែកគឺវៀតណាមខាងត្បូងនិងវៀតណាមខាងជើងដោយកំណត់ខ្សែបែងចែកត្រង់ខ្សែស្របទី១៧ តាំងពីពេលនោះមក អាមេរិកបានលោតចូលមកក្នុងវៀតណាមខាងត្បូងគាំទ្ររបបធីវគី។ ពេលនោះគ្មានខែ្មរណាទាមទារទឹកដីកម្ពុជាក្រោមទេ។ ចាប់ពី១៩៧៥មកវៀតណាក្លាយជាសាធារណរដ្ឋសង្គមនិយមវៀតណាម តើមានខ្មែរណាក្លាហានវាយដណ្តើមយកកម្ពុជាក្រោមមកវិញទេ បើវៀតណាមមានប្រជាជនជិត១០០លាននាក់ទៅហើយ។ រីឯការចាត់វិធានការណ៍ផ្លូវច្បាប់លើសកម្មជនក្រុមឧទ្ទាមក្រៅច្បាប់គឺជាការអនុវត្តច្បាប់ ដើម្បីការពារសន្តិភាពនិងសេចក្តីសុខជូនប្រជាជនកម្ពុជា។ ហើយដើម្បីកុំឲ្យត្រូវចាប់ខ្លួន មិនត្រូវធ្វើសកម្មភាពបម្រើនយោបាយជ្រុលនិយមរបស់ក្រុមឧទ្ទាមក្រៅច្បាប់ទេ។ គ្រាន់តែឮពាក្យចចាមអារ៉ាមពាសវាលពាសកាល មិនអាចយកជាការបានសម្រាប់ស៊ើបអង្កេតតាមផ្លូវច្បាប់ទេ ៕
