ក្រសួងវប្បធម៌និងវិចិត្រសិល្ប: សម្របសម្រួលលើកិច្ចការត្រៀមរៀបចំការបោះជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ សម្រាប់អាណត្តិថ្មី

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំព្រះវិហារ នាទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ ក្រោមអធិបតីភាព លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការ និងលោក គឹម ពីនន់ អនុរដ្ឋលេខាធិការ រួមជាមួយ លោកស្រី ចនច័ន្ទ លក្ខិណា ប្រធានសមាគមសិល្បករខ្មែរ និងសមាសភាពដែលអញ្ជើញមកពីអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិគ្រោះពិភាក្សាផ្ដោតសំខាន់លើរបៀបវារៈចំនួន ៣ ដូចខាងក្រោម៖

១-បង្កើតគណៈកម្មការរៀបចំការបោះឆ្នោត

២-ពិនិត្យខ្លឹមសារ លក្ខន្តិកៈសម្រាប់ការឈរឈ្មោះបោះឆ្នោត និងពិភាក្សាលម្អិតអំពីនីតិវិធី

៣-ពេលវេលា ទីកន្លែង និងសមាសភាពនៃអង្គបោះឆ្នោត។

សូមជម្រាបជូនថា ៖ សមាគមសិល្បករខ្មែរ គឺជាសមាគមដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ បង្រួបបង្រួម រវាងសិល្បករ សិល្បការិនីដែលមានអាជីពជាសិល្ប: គ្រប់ជំនាញ គ្រប់ជំនាន់និងចំណាស់ ដោយជួយជំរុញនិងលើកស្ទួយគ្រប់ទម្រង់សិល្ប: រកទីផ្សារត្រឹមត្រូវស្របតាមច្បាប់ ការពារសិទ្ធិស្របច្បាប់និងផលប្រយោជន៍សិល្បករ ព្រមទាំងរួមគ្នាការពារ កែលម្អ និងថែរក្សាអត្តសញ្ញាណជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print