ផាកពិន័យយានយន្តល្មើសចំនួន ៣២០គ្រឿង​ នៅទូទាំងប្រទេស​នាថ្ងៃ​ទី​០៣​ មេសា​នេះ!

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤​នេះ​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ថ្ងៃទី០៣ ខែមេសា ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ រកឃើញយានយន្តល្មើសចំនួន ៣២០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា​។

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ៨២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៣០គ្រឿង, រថយន្តធំ ០៤គ្រឿង, រថយន្តតូច ៤៨គ្រឿង និងម៉ូតូ ២៧៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣២០គ្រឿង  រថយន្តធំ ០៤គ្រឿង រថយន្តតូច ៤៦គ្រឿង និងម៉ូតូចំនួន ២៧០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៣ថ្ងៃ ពីថ្ងៃទី១-០៣ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១,៣១២គ្រឿង រថយន្តធំ ០៥គ្រឿង រថយន្តតូច ៣១៩គ្រឿង ម៉ូតូ ៩៨៨គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,០៥៤គ្រឿង, រថយន្តធំ ០៥គ្រឿង, រថយន្តតូច ២២៤គ្រឿង និងម៉ូតូ ៨២៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print