ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​៖​ ករណី​បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ Zoomer-X​ មកធ្វេីសកម្មភាពដុតម៉ូតូឆេះផ្អេីល​ក្រុងបាត់ដំបង​ ដោយ​សារប្រេីប្រាស់គ្រឿងញៀនហួសកម្រិ​ត

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​ មានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជន​អ្នកសារព័ត៌មាន​និងអ្នកប្រើប្រាស់បណ្តា​ញសង្គមបានជ្រាបថា​ កាលពីព្រឹកថ្ងៃទី៣​ ខែមេសា​ ឆ្នាំ២០២៤​ម្សិលមិញនេះ​ នៅក្នុងសង្កាត់ស្វាយប៉ោ​ក្រុងបាត់​ដំ​បង​ មានអគ្គិភ័យមួយកេីតឡេីង​ដោយបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក​ Zoomer-X​ធ្វេីសកម្មភាពដុតម៉ូតូដែល​ ជិះនោះចោលបង្កឱ្យមាន​ការភ្ញាក់ផ្អេីល​ ដល់អ្នកធ្វេីដំណេីរ​តាមដង​ផ្លូវ​ ហេីយ​ភ្លាមៗត្រូវបានធ្វេីការអន្តរាគមន៍​ ពន្លត់​បានតែម៉ូតូត្រូវខូចខាតស្ទេីរទាំងស្រុង​ ហេីយក្នុងឧប្បត្តិហេតុនេះ​មិនបង្កឱ្យមានគ្រោះថ្នាក់​ដល់ អ្នកណាឡេីយ។

នៅពេលកេីតហេតុភ្លាមៗលោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាឱ្យមន្រ្តីនរបាលធ្វេីការ​ស្រាវជ្រាវជុំវិញករ​ណីនេះ​ស្វែងរកបុរសដែលធ្វេីសក​ម្មភាពដុតម៉ូតូនោះហេីយនៅរ​សៀលថ្ងៃដដែលនេះសមត្ថកិច្ចនគរបាលស្រុកឯកភ្នំដែលមាន​លោកវរសេ​នី​យ៍ឯក​ឡុង​ យោធាវីរះ​ ជាអធិការបានដឹកនាំស្រាវជ្រាវ​រហូតឃាត់​ខ្លួនបុរសម្នាក់ឈ្មោះទូច សុផាន់ណាហៅភិន អាយុ​៣៦ឆ្នាំរស់នៅភូមិព្រែក​ហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់​ដំបង​ ឃាត់នៅចំ​ណុចភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង​នាំមកធ្វេីការសាក​សួរ នៅអធិការដ្ឋាន​នគរបាលស្រុក។

តាមលទ្ធផលនៃការសាកសួរនេះជនសង័្សយខាងលេីបានឆ្លេីយ​សារភាពថា​ នាព្រឹកនោះគឺរូបគេបានធ្វេីសកម្មភាពយកចបកាប់វាយបំផ្លាញទីបូជនីយដ្ឋានសាសនាឬបូជនីយដ្ឋានវត្ថុក្នុងព្រះពុទ្ធសាសនា (វាយស្តូបទីសក្ការបូជា ដាក់ធាតុជនរងគ្រោះក្នុងរបបខ្មែរក្រហម)​នៅក្នុងបរិវេណវត្តសំរោងក្នុង​ ឃុំសំ​រោងក្នុង​ ស្រុក​ឯកភ្នំ​ ហេីយពេលវាយបំផ្លាញវត្ថុនៅទីនេះរួច​ រួបគេ​បានជិះម៉ូតូខាងលេី​ មកដល់ចំណុច​សង្កាត់ស្វាយប៉ោ​ ក្រុងបាត់​ដំបង គេបានដុតម៉ូតូនោះបង្កឱ្យឆាបឆេះ​រួចគេគេចខ្លួនតែម្តង។

ចំពោះមូលហេតុដែលនាំទៅដល់​ការប្រព្រឹត្តិនូវស​កម្មភាពបែប​នេះរូបគេបានឆ្លេីយសារភាពថា​ គេបា​ន​ប្រេីប្រាស់គ្រឿងញៀនក្នុងកម្រិ​តច្រេីន។

នៅពេលនេះលោកអធិការនគរ​បាលស្រុកឯកភ្នំបានបញ្ជាក់ថា​ ការធ្វេីតេស្តស្វែងរកសារធាតុញៀនចំ​ពោះជនសង័្សយខាងលេី​ បានបង្ហាញថា​ គេពិតជាមានវិជ្ជមាននៃ​សារធាតុញៀននៅក្នុងខ្លួនប្រាកដ​មែន។

...

យ៉ាងណាក៏ដោយជនសង័្សយរូប​នេះ​ សមត្ថកិច្ចនឹងរៀបចំសំ​ណុំរឿងបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់។ ដូចបានជម្រាបជូនខាងលេី​សូមសាធារណជន​អ្នកសារព័ត៌មាននិងអ្នកប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន​ សូមអរគុណ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print