មន្ទីរបរិស្ថានខេត្តកំពង់ធំ ច្រានចោលការផ្សាយព័ត៌មានមិនពិត ជុំវិញករណីបទល្មើសកាប់បំផ្លាញឈើនិងការទន្រ្ទានដីព្រៃ នៅក្នុងដែនជម្របសត្វព្រៃឡង់ខេត្តកំពង់ធំ

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពី បណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ ក្រោមចំណងជើងថា «បទល្មើសកាប់បំផ្លាញ ឈើ និងការទន្ទ្រានដីព្រៃកើតឡើងអត់ល្ហែ”

មន្ទីរបរិស្ថានខេត្តកំពង់ធំមានកិត្តិយស សូមជម្រាបជូនសាធារណៈជន បណ្តាញសារព័ត៌មានទាំងអស់ ឱ្យបានជ្រាបថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ មានការចុះផ្សាយរបស់សារព័ត៌មាន1POST ក្រោម ចំណងជើងថា “បទល្មើសកាប់បំផ្លាញឈើ និងការទន្ទ្រានដីព្រៃកើតឡើងឥតល្ហែ» នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្តកំពង់ធំ។

ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានខាងលើនេះ មន្ទីរបរិស្ថានខេត្តកំពង់ធំ សូមបញ្ជាក់ជូនសាធារណៈជន និងបណ្តាញសារព័ត៌មានជាតិទាំងអស់ជ្រាបថា៖មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ បានខិតខំបំពេញ ការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីបុព្វហេតុការពារធនធានធម្មជាតិ និងបានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានទទួលលទ្ធផល ជាបន្តបន្ទាប់ និងបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ព្រមទាំងបានបញ្ជូនជន សង្ស័យទៅសាលាដំបូងខេត្ត ជាច្រើនករណី។ មិនតែប៉ុណ្ណោះ ដែនជម្រកសត្វព្រៃព្រៃឡង់បាននឹងកំពុងអនុវត្ត គម្រោងយន្តការឥណទានកាបូនរួមគ្នា (JCM) ក្រោមការសម្របសម្រួលរបស់ក្រសួងបរិស្ថាន និងផ្តល់បច្ចេក ទេសដោយអង្គការអន្តរជាតិ(CI) ដែលយើងប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ក្នុងការតាមដានគម្របព្រៃឈើ នាពេលបច្ចុប្បន្ន។ ចំពោះការលើកឡើងរបស់បណ្តាញសហគមន៍ព្រៃឡង់ ថាព្រៃសហគមន៍ក្បាលខ្លា និងព្រៃ សហគមន៍ក្បាលអូរធ្នង់ មានការកាប់រានទន្ទ្រានយកដី គឺមិនស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រ ខេត្តកំពង់ធំ និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តនោះទេ។

មន្ទីរបរិស្ថានខេត្តកំពង់ធំ សូមបញ្ជាក់ជូនសាធារណៈជន និងបណ្តាញសារព័ត៌មានជាតិថា ក្រុម បណ្តាញសហគមន៍ព្រៃឡង់មួយក្តាប់តូចនេះ បានបង្កើតឡើងដោយពុំមានច្បាប់ត្រឹមត្រូវ និងធ្វើសកម្មភាព វិទ្ធង្សនា ប្រឆាំង និងរាជរដ្ឋាភិបាលកម្ពុជាផ្នែកធនធានធម្មជាតិដោយមានការគាំទ្រជំនួយថវិកាពីអង្គការនៅក្រៅ ប្រទេស។ ម៉្យាងវិញទៀត ក្រុមបណ្តាញសហគមន៍ព្រៃឡង់នេះ ពុំបានចុះ បញ្ជីទទួលស្គាល់ពី ក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីអង្គការសង្គមស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជានោះទេ។ ការចុះផ្សាយព័ត៌មានរបស់សារព័ត៌មាន1POST គឺមិនមានមូលដ្ឋានច្បាស់លាស់ ត្រឹមត្រូវធ្វើឱ្យមានការបាក់ប្រាប់ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីជំនាញ គ្រប់ស្ថាប័ន ដែលបានខិតខំបំពេញការងារចុះល្បាត ទីបី បង្ក្រាបបទល្មើសទាំងពេលថ្ងៃ និងពេលយប់ ដើម្បីចូលរួមថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ។

មន្ទីរបរិស្ថានខេត្តកំពង់ធំ សូមបញ្ជាក់ជូនសាធារណៈជនជ្រាបថា៖ រាល់សកម្មភាពបទល្មើសទាំងអស់ ដែលជាបទល្មើសធនធានធម្មជាតិ ស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់មន្ទីរបរិស្ថានខេត្ត គឺត្រូវបានចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាបដោយអនុវត្តច្បាប់១០០% ទៅតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងសេចក្តីជូនដំណឹង លេខ១១២៧/០៣២៤សជណ.បស្ថ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន ស្តីពីវិធានការ ទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិ។
អាស្រ័យហេតុនេះ សូមសាធារណៈជន បណ្តាញសារព័ត៌មានជាតិ មេត្តាជ្រាបជាព័ត៌មាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print