ភ្នំពេញ ៖ ប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសសំដែងមនោសញ្ចេតនារីករាយសាទរសារជាថ្មីដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលត្រូវបានក្លាយជាប្រធានព្រឹទ្ធសភាអាណត្តិទី៥នេះ បន្ទាប់ពីមានការបោះឆ្នោតផ្តល់ទំនុកចិត្តគាំទ្រ១០០ភាគរយគឺ៦២ លើ៦២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភានាព្រឹកថ្ងៃពុធទី ៣ ខែមេសា ឆ្នាំ ឆ្នាំ២០២៤នេះ។
សម្តេចតេជោ នៅតែជាវីរៈបុរសក្នុងបេះដូងប្រជាជនកម្ពុជាជាដរាប ។ រយៈពេលជាង៤០ឆ្នាំ ដែលសម្តេចទទួលភារៈដឹកនាំប្រទេសតាំងពីប្រទេសស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុតបន្ទាប់ពីផ្តួលរំលំរបបប្រល័យពូជសាសន៍ ៧មករាឆ្នាំ១៩៧៩ ។ បើគិតពីទំហំការលំបាករបស់សម្តេចក្នុងការធ្វើឲ្យប្រទេសជាតិបានឈានមកដល់នេះគឺគ្មានអ្វីអាចប្រៀបបានឡើយ ។
ត្បិតសម្តេចបានចេញផុតពីនាយករដ្ឋមន្ត្រី តែសម្តេចត្រូវបានមកដឹកនាំស្ថាប័ននីតិបញ្ញត្តិកំពូលម្តង ។ ការណ៍នេះ កាន់តែធ្វើឲ្យប្រទេសយើងបោះជំហានយ៉ាងស្វាហាប់ក្នុងទិសដៅឆ្ពោះទៅមុខដោយទំនុកចិត្តបំផុត ៕