Arsenal ត្រលប់មកកំពូលវិញជាមួយនឹងជ័យជម្នះលើ Luton

ចែករំលែក៖

ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះលើគូប្រកួត Luton Town ដោយគ្មានវត្តមានរបស់កីឡាករឆ្នើម Bukayo Saka ដើម្បីត្រលប់ទៅឈរនៅកំពូលតារាង Premier League ជាមួយនឹងជ័យជម្នះនៅកីឡដ្ឋាន Emirates ក្នុងលទ្ធផល២ទល់០។

 Saka ដែលជាអ្នកស៊ុតបញ្ចូលទីនាំមុខគេបានខកខានបង្ហាញខ្លួនបន្ទាប់ពីប្រកួតស្មើជាមួយ Manchester City កាលពីចុងសប្តាហ៍ប៉ុន្តែក្រុមដែលដឹកនាំដោយលោក Mikel Arteta បានរកបានជ័យជម្នះវិញដើម្បីយកបាន៣ពិន្ទុដែលជាការខំប្រឹងប្រែងរបស់ពួកគេហើយត្រលប់មកវិញពីលើក្រុម Liverpool នៅ Premier League

 ប្រធានក្រុម Martin Odegaard បានធ្វើឱ្យម្ចាស់ផ្ទះនាំមុខមុននៅនាទីទី២៤បន្ទាប់ពី Pelly Ruddock Mpanzu ត្រូវបានរារាំងដោយកីឡាករ Emile Smith Rowe ធ្វើឲ្យក្រុមកាំភ្លើងធំបានបង្កើនគុណសម្បត្តិរបស់ពួកគេក្នុងតង់ទី១។

ខ្សែការពារជប៉ុន Daiki Hashioka បានស៊ុតបាល់កាត់អ្នកចាំទី Thomas Kaminski របស់គេនៅនាទីទី៤៤ ខណៈពេលដែលមានការព្យាយាមរារាំងពី Reiss Nelson រកបានគ្រាប់ទី២ឲ្យក្រុមកាំភ្លើងធំ។

 ក្រុមភ្ញៀវ Luton បានព្យាយាមស្វែងរកគ្រាប់បាល់ដែរ ប៉ុន្តែអ្នកចាំទី David Raya របស់ក្រុមកាំភ្លើងធំ បានរារាំង ហើយក៏មានឱកាសមួយទៀតបន្ទាប់ពីអ្នកចាំទីរូបនេះបានព្យាយារារាំងបាល់ទៅប៉ះនឹងកីឡាករក្រុម Luton ដែលធ្វើឲ្យមានបាល់ពិន័យFree-kick ជាការស៊ុតរបស់ Ross Barkley ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីក្រុមកាំភ្លើងធំបាន។

 ទោះជាយ៉ាងណាក៏ដោយ Arsenal មិនមានបញ្ហាអ្វីឡើយ ខណៈដែលពួកគេបានមាន៦៨ពិន្ទុ ដែលជាមួយពិន្ទុដាច់ពីក្រុមLiverpool ដែលនឹងត្រូវប៉ះ Sheffield United នៅ Anfield នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ហើយប្រសិនបើឈ្នះ Liverpool នឹងនៅតែឡើងទៅកំពូលតារាងវិញ៕ (រូបភាព BBC Sport)

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print