ថ្នាក់ដឹកនាំខេត្តព្រះវិហារ បន្តការងារការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្តិភាព “

ចែករំលែក៖

ខេត្តព្រះវិហារ ៖ កិច្ចប្រជុំផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដីសន្តិសុខជាតិ សម្រាប់សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្តិភាពសង្គម ឆ្នាំ២០២៤-២០២៨ និងបូកសរុបលទ្ធផលការងារការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្តិភាព “ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការ

អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អជ្ញាធរមូលដ្ឋានទាំង៨ក្រុង/ស្រុក និងមន្ត្រីរាជការសាលាខេត្តជាច្រើនរូប នៅសាលប្រជុំសាលាខេត្តជាន់ទី៣ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញនេះ 

សូមបញ្ជាក់ថា ៖ ភូមិ-ឃុំ មានសុវត្ថិភាព រួមមានលក្ខណៈសម្បត្តិ៩យ៉ាង៖ 

១. គ្មានសកម្មភាពលួច ឆក់ប្លន់ គ្រប់ប្រភេទ។ ២. គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គឿងញៀនខុសច្បាប់។ 

៣. គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។ 

៤. គ្មានក្មេងទំនើង។ 

៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រប់ប្រភេទ។ 

៦. គ្មានគ្រោះថ្នាក់ចរាចរណ៍។ 

៧. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ 

៨. មានវិធានការណ៍ទប់ស្កាត់ គ្រប់គ្រង និងការឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ។

៩. គ្មានការត្រួតពិនិត្យខុសច្បាប់ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print