ក្រុមផ្តាច់ព្រលឹងសាកកម្លាំងគ្នា ! «Grab ប៉ះ wow now ហើយថតដោយ Nham24»

ចែករំលែក៖

ភ្នំពេញ ៖  ក្រុមផ្តាច់ព្រលឹងសាកកម្លាំងគ្នា ! «Grab ប៉ះ wow now ហើយថតដោយ Nham24»។ នេះជាការលើកឡើងតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមបុគ្គលិកដឹកជញ្ជូន ប្រហែលជាបើកបរមិនគោរពច្បាប់ ឬក៏ក្នុងល្បឿនលឿន ក៏បុកគ្នាគ្រោះថ្នាក់បែបនេះកើតឡើង។

នៅលើបណ្ដាញទំនាក់ទំនងសង្គមបានបញ្ជាក់ថា, ក្រុមផ្តាច់ព្រលឹងសាកកម្លាំងគ្នា ! «Grab ប៉ះ wow now ហើយថតដោយ Nham24» គឺបុកគ្នានៅម្ដុំប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រុមអ្នកលេង facebook បានចូល Comments ជាច្រើនក្នុងការរិះគន់ ដោយចាត់ទុកថាក្រុមបុគ្គលិកដឹកជញ្ជូន Grab និង wow now ភាគច្រើនពួកគេតែងតែបើកបរខ្វះការប្រុងប្រយ័ត្ន ដូចជាមិនគោរពភ្លើងស្តុប បើកបរបញ្ច្រាសទិសដៅ បើកបរក្នុងល្បឿនលឿន ជ្រេ ប្រសេចប្រសាច អាចបង្កហានិភ័យខ្ពស់បំផុត បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ពិសេសអាចប៉ះពាល់ទៅដល់អ្នកដទៃ។

មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ពេលដែលពួកគាត់បើកបរនៅតាមដងផ្លូវ តែងតែបានឃើញ ក្រុមបុគ្គលិកដឹកជញ្ជូន បើកបរគ្មានសណ្ដាប់ធ្នាប់ ទោះជាចង្អៀត ស្ទះចរាចរណ៍ នៅតែរុលចូល លូនជ្រេ ក្លាយទៅជាវប្បធម៌ដ៏អាក្រក់ដែលសង្គមមិនអាចទទួលយកបាន។

ជុំវិញបញ្ហាអស់នេះ ! ទោះជាមិនមែនជាគោលការណ៍របស់អ្នកគ្រប់គ្រង ឬម្ចាស់ក្រុមហ៊ុនក៏ដោយ ប៉ុន្តែគួរណាស់ សិក្សាពីបុគ្គលិកលក្ខណៈរបស់ ក្រុមការងាររបស់ខ្លួន តើរងនូវការរិះគន់ពីប្រជាពលរដ្ឋក្នុងកម្រិតណា ? ពិសេសសូមឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ ពង្រឹងក្រុមអ្នកដឹកជញ្ជូនដែលមិនគោរពច្បាប់ ប្រយោជន៍ការពារដល់អ្នកធ្វើដំណើរតាមដងផ្លូវ ជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍ផង។ 

បើសិក្សាពីប្រភព ៖ ហ្វេសប៊ុក ឃើញថាមានប្រជាពលរដ្ឋច្រើនណាស់ គាត់បានឃើញអំពីទង្វើនៃក្រុមដឹកជញ្ជូនទាំងនោះ បើកបរម៉ូតូលឿន និយាយទូរសព្ទ កាន់ទូរសព្ទ ដែលពុំបានគិតថា ខ្លួនកំពុងបើកបរនៅតំបន់ណា ដែលត្រូវតែគោរពច្បាប់ចរាចរណ៍ដូចអ្នកដទៃនោះឡើយ។

បច្ចុប្បន្ននេះ អ្នកធ្វើដំណើរថ្មើរជើង ជិះម៉ូតូ បើករថយន្ត ពេលឃើញក្រុមអ្នកដឹកជញ្ជូននេះ សូមខ្លាច គ្រវីក្បាល ។ល។ ហើយលើកឡើងថា ហេតុអីក៏ពួកគេប្រញាប់ម៉្លេះ មិនខ្លាចគ្រោះថ្នាក់ មិនគិតដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃបន្តិចសោះឡើយអញ្ចឹង !

ក្នុងចំណោមប្រជាពលរដ្ឋ 100 នាក់ អាចរិះគន់ 99% ទៅហើយ ទៅលើក្រុមអ្នកដឹកជញ្ជូននេះ ព្រោះមើលពីសកម្មភាពរបស់ពួកគេ វាអាក្រក់ភ្នែកពេក បើកបរគ្មានសណ្ដាប់ធ្នាប់ មិនគិតឆ្វេងស្ដាំ មិនគោរពច្បាប់ចរាចរណ៍ ដើម្បីតែផលប្រយោជន៍បន្តិចបន្តួចពីតម្លៃកម្លាំងពលកម្ម ដឹកជញ្ជូនឲ្យភ្ញៀវនោះ ។

ប្រជាពលរដ្ឋសំណូមពរឲ្យ ម្ចាស់ក្រុមហ៊ុន ក៏ដូចជាអ្នកគ្រប់គ្រង យកចិត្តទុកដាក់ ពិនិត្យមើលទង្វើរបស់បុគ្គលិកខ្លួនផង កុំឱ្យប្រជាពលរដ្ឋរិះគន់ ថាសង្គមមិនគាំទ្រ ហើយក៏មានន័យថា ប្រជាពលរដ្ឋស្អប់ខ្ពើមពួកគាត់ទេ សំខាន់អាណិតគាត់វិញទេ ខ្លាចគ្រោះថ្នាក់ចរាចរណ៍ ក្នុងការបំពេញការងារ ដឹកជញ្ជូនដើម្បីជីវភាពគ្រួសារនោះ ៕

ដោយ  ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print