ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យ៣នាក់ធ្វើសកម្មភាពលួចម៉ូតូត្រូវកម្លាំងអាវុធហត្ថបញ្ជូនទៅសាលាដំបូងនៅថ្ងៃទី០៤ខែមេសា ឆ្នាំ២០២៤។
លោកវរៈសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានប្រាប់ថាៈជនសង្ស័យ៣នាក់មាន១.ឈ្មោះ ឡេង សក្តា ភេទប្រុសអាយុ១៧ឆ្នាំ ២.ឈ្មោះ ហេវ សៀវហូវ ភេទប្រុសអាយុ២០ឆ្នាំ ៣.ឈ្មោះ សាំ ពិសិដ្ឋា ភេទប្រុសអាយុ១៦ឆ្នាំដែលស្នាក់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថាៈក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះបានប្តឹងថាកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នៅចំណុចបន្ទប់ជួលស្ថិតភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាក់ហុងដាឌ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1v.2472ក្រោយទទួលបណ្តឹងហើយកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនបាន៣នាក់និងម៉ូតូ២គ្រឿងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នៅចំណុចផ្ទៈជួយខាងលើ។
លោកវរៈសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ថាៈក្រោយការឃាត់ខ្លួនជនសង្ស័យ៣នាក់និងម៉ូតូ២គ្រឿងក្នុងនោះមាន១គ្រឿងដែលចោលួចត្រូវបានប្រគល់ជូនម្ចាស់វិញក្រោយផ្ទៀងផ្ទាត់ឯកសារដោយឡែកជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕វណ្ណា