ឃាត់ខ្លួនជនពាក់ព័ន្ធ ៦៥នាក់ ក្នុងបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៣១ករណី​ ម្សិលមិញនេះ​!

ចែករំលែក៖

ភ្នំពេញ៖ យុវជន​ និង​យុវតី​ សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៥ នាក់ (ស្រី ០៩នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣១ករណី ទូទាំងប្រទេសកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ម្សិលមិញ​! ។

ក្នុងចំណោមជនសង្ស័យចំនួន ៦៥នាក់ រួមមាន៖​ ជួញដូរ ៥ករណី ឃាត់ ១០នាក់(ស្រី ២នាក់),ដឹកជញ្ជូន រក្សាទុក ១៧ករណី ឃាត់ ៣២នាក់(ស្រី ៥នាក់),ប្រើប្រាស់ ៧ករណី ឃាត់ ២១នាក់(ស្រី ២នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែមេសា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ២៧៥,៨៦ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើសរុបចំនួន ១៦អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ១៤អង្គភាព

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤៨,៧៨ក្រាម។

*២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៤៨,៣០ក្រាម។

*៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៥ក្រាម។

*៤ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,២០ក្រាម។

*៥ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ២៣,២០ក្រាម។

*៦ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៧៤ក្រាម។

*៧ / កំពត៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,២៦ក្រាម។

*៨ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២០ក្រាម។

*៩ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ៧នាក់ ស្រី ៣នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៤នាក់ ចាប់យកIce ១២,៤២ក្រាម។

*១០ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ស្រី ២នាក់ ចាប់យកIce ០,៣៩ក្រាម។

*១១ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៣១ក្រាម។

*១២ / តាកែវ៖ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ១៤,៣៩ក្រាម។

*១៣ / កែប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៤៥ក្រាម។

*១៤ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១២០,១១ក្រាម។

កម្លាំងកងរាជអាវុធហត្ថខេត្ត ២អង្គភាព

*១ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៩៦ក្រាម។

...

*២ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print