រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជំនាន់ទី១

ចែករំលែក៖

ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជំនាន់ទី១។

សូមបញ្ជាក់ថា ៖ នាបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅព្រឹក ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ នេះ, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ “ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ” ដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជំនាន់ទី១ សរុប ៨៩រូប។

ថ្លែងក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូនចំពោះមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទទាំងអស់ ដែលបានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៃ អ.ដ.ក.។ ឆ្លៀតក្នុងឱកាសនេះ, លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំឱ្យមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទទាំងអស់ ត្រូវបំពេញមុខងាររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ និង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងក្រមសីលធម៌វិជ្ជាជីវៈ សំដៅពន្លត់បានទាំងស្រុង និងជាស្ថាពរនូវវិវាទរបស់ប្រជាពលរដ្ឋ និងធានាបាននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានចំពោះយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្រោមឆ័ត្រនៃ អដក។ ទន្ទឹមនេះ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អដក ត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីអាចអភិវឌ្ឍខ្លួនទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃសង្គម តាមរយៈស្វ័យសិក្សាដើម្បីអភិវឌ្ឍសមត្ថភាព និងទេពកោសល្យនៃការសម្រុះសម្រួលផ្សះផ្សាដោះស្រាយវិវាទ, ការចូលរួមវគ្គវិក្រឹត្យការ សិក្ខាសាលា ឬ វគ្គបណ្តុះបណ្តាលនានាដែលរៀបចំដោយ អដក 

ដោយ ៖ សិលា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print