បង្ហាញមុខ​ជនសង្ស័យ​ប្រុសស្រី​ចំនួន​ ៤នាក់ ទៅកាន់សាលាដំបូងខេត្ត​ពោធិ៍សាត់​ ពាក់ព័ន្ធ​ករណី​ឆបោក​

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ នៅរសៀល​ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញមុខ​ជនសង្ស័យ​ប្រុសស្រី​ចំនួន​ ៤នាក់​ជាសាធារណៈ​ មុននិង​ត្រៀមបញ្ជូនខ្លួន​ទៅកាន់សាលាដំបូងខេត្ត​ពោធិ៍សាត់​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​ពាក់ព័ន្ធ​ករណីឆបោក (យកគ្រឿងអលង្ការ) កើតហេតុនៅចំណុចក្នុងផ្សារសាមគ្គីក្រគរ ស្ថិតនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជាក់ស្ដែង​របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ​បានបញ្ជាក់ថា កាលពីថ្ងៃទី៤ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១០និង៣០នាទី នៅចំណុចក្នុងផ្សារសាមគ្គីក្រគរ ស្ថិតនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់មានជនសង្ស័យចំនួន៤នាក់ បានធ្វើសកម្មភាពឆបោកយកគ្រឿងអលង្ការពីប្រជាពលរដ្ឋធ្វើជាជ្រុះកាបូប រួចបបួលជនរងគ្រោះចែកគ្រឿងអលង្ការក្លែងក្លាយនិងបន្លំយកគ្រឿងអលង្ការពិតប្រាកដជនរងគ្រោះ នៅចំណុចផ្សារសាម្គីក្រគរ ក្រោយទទួលបានព័ត៌មាន កម្លាំងអន្តរាគមន៍ចេញដេញប្រផាប់ចាប់ប្រផីញទើបឃាត់ខ្លួនជនសង្ស័យបាន ១-ឈ្មោះ ផុន ផាន (ហៅសី) ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ខេត្តកំពត (គ្មានសារធាតុញៀន) ២-ឈ្មោះ អំ ប៊ុនធា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃកប៉ាស់ ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង(គ្មានសារធាតុញៀន)
៣-ឈ្មោះ អៃ លីហួរ (ម៉េង) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំ ស្រុកត្រាំកក់ ខេត្តតាកែវ(គ្មានសារធាតុញៀន) ៤-ឈ្មោះ នី វណ្ណា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) នឹងវត្ថុតាងរួមមាន: លោហៈធាតុពណ៌លឿងខ្សែករចំនួន៥ខ្សែ ,លោហៈធាតុពណ៌លឿងចិញ្ចៀនចំនួន១១វង់ ,លោហៈធាតុពណ៌លឿងក្រវិល២គូរ ,លោហៈធាតុពណ៌លឿងខ្សែដៃ១ខ្សែ ,លោហៈធាតុពណ៌លឿងកង់ដៃ៩កង ,ទូរសព្ទដៃ៤ គ្រឿង ,កាបូបស្ពាយចំនួន២ ,កាបូបដៃចំនួន១ ,កាត ABA ចំនួន២សន្លឹក ,ម៉ូតូចំនួន២គ្រឿង ,មួកសុវត្ថិភាពចំនួន៤ ,លុយដុល្លាចំនួន១០០ដុល្លារ ,លុយខ្មែរចំនួន៥ ម៉ឺនរៀល។

...

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ ត្រៀម​បញ្ជូនខ្លួន​ទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធីច្បាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print