ភ្នំពេញ ៖ ទីបំផុតកាលរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក ដែន សូនី ហៅ គង់ សុខសែង ដាក់ពន្ធនាគារPJជាបណ្តោះ អាសន្ន ក្រោមការចោទប្រកាន់ពីបទ.ហិង្សាដោយចេតនា តាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ អត់ប្រែងជាមួយជនប្រព្រឹត្តបទល្មើសទេ ។
សូមជម្រាបថា នៅលើបណ្តាញសង្គម កាលពីថ្ងៃទីខែមេសា ឆ្នាំ២០២៤ មានការបង្ហោះនិងចែកចាយបន្តនូវរូបភាពតាមកាមេរ៉ាសុវត្តិភាពមួយ បង្ហាញពីសកម្មភាពរបស់បុរសម្នាក់ដែលគេស្គាល់ថា ជាអ្នកសម្តែងនិងលក់ផលិតផលតាមអនឡាញឈ្មោះ ដែន សូនី តែឈ្មោះពិតគឺ គង់ សុខសែង បានប្រើហិង្សាប្រទូស្តរ៉ាយលើស្រ្តីម្នាក់ តាំងពីក្នុងបន្ទប់ជួល រហូតមកដល់ក្រៅបន្ទប់ ។ តាមរយៈរូបថតនេះ ធ្វើឲ្យមានការរិះគន់ដូច ទឹកបាក់ទំនប់ ។
ក្រោយមកគេសង្កេតឃើញផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ បានបង្ហោះនៅយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ថា ក្រោយឃើញតាមបណា្ដញព័ត៌មានសង្គមបបង្ហោះករណីបុរសម្នាក់បានប្រើអំពើហិង្សាលើស្ត្រីម្នាក់នៅកុ្នងបន្ទប់ជួល១កន្លែង ។ លោកឧត្តមសនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភំ្នពញ នាវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាទៅលោកឧត្តមសនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវ ឃាត់ខ្លួនបុរសនោះយកមកសាកសួរ និងបាន បញ្ជាឲ្យបុរសនោះចូលខ្លួនមកសារភាពនៅអធិការដ្នាននគរបាលខណ្ឌច្បារអំពៅ ឬនៅស្នងការដ្ឋាននគរបាលរាជធានីភំ្នពញ មុនពលសមត្ថកិច្ចទៅឃាត់ខ្លួន ។
ក្រោយពីមានផ្ទុះបាតុភាពនេះ លោក ដែន សូនី ក៏បានចេញមុខឡាយវីដេអូបញ្ជាក់ថា នោះជាវីដអូ Prank ប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណានៅក្នុងផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាល រាជធានីភំ្នពេញ លោកឧត្តមសនីយ៍ឯក ជួន ណារិន្ទ បានចូលទៅបញ្ចេញ មតិបន្ថែមជុំវិញរឿងនេះថា (ទោះបីយ៉ាងណា ក៏ត្រូវអញ្ជើញចូលមកទាំងពីរ នៅកន្លែងសមត្ថកិច្ចវេលាថ្ងៃស្អែក) ។ ក្នុងនោះក៏មានមហាជនចូលទៅបញ្ចេញមតិតប ជាមួយឯកឧត្តមស្នងការថា «លោកពូជាទីគោរព !
សកម្មភាពទាំងនោះត្រូវបានថតដោយ កាមេរ៉ាសុវត្ថិភាព មិនមែនមនុស្សទៅថតឡើយ មានន័យថានោះជារឿងពិត ។ ឥឡូវមានតួអង្គ ២នាក់នៅកុ្នងវីដេអូនោះ ចេញមុខបកស្រាយថា ជាការសម្តែង ឬ Prank ហើយថាវីដេអូនោះខ្ទង់ មួយឆ្នាំហើយ តែតាមពិតរឿងនោះកើតឡើង កាលពីខែ១២ ឆ្នាំ២០២៣ថ្មីៗប៉ុន្មានខែនេះទេ (ក្នុងវីដេអូមានថ្ងៃខែ ឆ្នាំ) ។
អនុវត្តតាមបញ្ជារបស់លោកឧត្តមសនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភំ្នពេញ នារសៀលថ្ងៃទី៥ ខែមសា ឆ្នាំ២០២៤ កម្លាំងនគរបាលការិយាល័យ
ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភំ្នពញ បានបញ្ជូនបុរសរហស្សនាម ដែន សូនី ទៅសាលាដំបូងរាជធានីភ្នំពញ ដើម្បីសាកសួរពាក់ព័ន្ធនឹង សំណុំរឿងបើអំពើហិង្សាដោយចេតនាលើនារីម្នាក់ ដែលជាជនរងគ្រោះក្នុងបន្ទប់ស្នាក់នៅ និងសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យ ជាផ្លូវការ ក្រោយពេលថតវាស់កម្ពស់ហើយ ។
លោកឧត្តមសនីយ៍ឯក ជួន ណារិន្ទ ដែលជំនាញខាងព្រហ្មទណ្ឌ បានចាត់វិធានការជាបន្ទាន់ ដោយមិនអនុញ្ញាតឲ្យបុគ្គលនោះប្រព្រឹត្ត អំពើហិង្សាលើស្ត្រីភេទបានរួចខ្លួនឡើយ ។ ទោះបីកន្លងមកសុំរួចខ្លួន ប៉ុន្តែលើកនេះអត់រួចខ្លួនឡើយ ។
លោកស្នងការ ជួន ណារិន្ទ បានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៤ ខែមសា ឆ្នាំ២០២៤ថា នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោក ម៉ម សាវន នាយការិយាល័យ បានឃាត់ខ្លួនឈ្មោះ គង់ សុខសែង ហៅ ដែន សូនី (ឈ្មោះលើហ្វេសប៊ុក DEN SONY) អាយុ៣៥ ឆ្នាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការបន្តតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា កាលពីពលថី្មៗនះ មានការចែករំលែកពេញបណា្ដញសង្គម ក្រោយពីបែកធ្លាយសារក្នុងឆាត និងវីដអូឃ្លីប ដែលតូវបានគេសា្គល់ថា លោក ដែន សូនី បានចូលក្នុង បន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ យកដៃបោចសក់ទាញចេញមកខាងក្រៅ រួចវាយមុខជនរងគ្រោះមួយដៃ ប្រព្រឹត្តនៅបន្ទប់ជួលលេខ ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សងា្កត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។ ស្តីរងគ្រោះឈ្មោះ សំ លក្ខណា អាយុ២៥ ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិ សងា្កត់ ខាងលើ ។ លោកស្នងការ ជួន ណារិន្ទ កាលពីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាទៅលោកឧត្តមសនីយ៍តី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលពហ្មទណ្ឌ ឲ្យដឹកនាំកម្លាំង ចុះទៅស្រាវជ្រាវនិងឃាត់ខ្លួនបុរសនោះជាបន្ទាន់ ដើម្បីយកមកសាកសួរ ហើយនិងកោះហៅឲ្យបុរសនោះចូលខ្លួនមកសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅឬស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ មុនពេលសមត្ថកិច្ចចុះឃាត់ខួ្លន ។
លោកឧត្តមសនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា «សមត្ថកិច្ចយើងខ្ញុំ មិនមានពេលបង (Prank)ជាមួយទេ ។ ខុំ្ញបញ្ជាទៅផែនព្រហ្មទណ្ឌរួចហើយ» ។ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បុគ្គលឈ្មោះ ដែន សូនី ត្រូវ
បានបញ្ជូនដល់សាលាដំបូងហើយ និងតូវបានសាកសួរនៅតំណាងអយ្យការ មុនពេលបញ្ជូនទៅចៅក្រមដើម្បីសម្រេចឃុំ ខ្លួន ជាបណ្តោះអាសន្ននោះ ៕ ដោយរ៉ារ៉ា