ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅយប់ថ្ងៃអាទិត្យទី០៧ ខែមេសា ឆ្នាំ២០២៤នេះថា ក្រុមយុវជនមួយក្រុមមានគ្នាចំនួន៦នាក់ត្រូវបានឃាត់ខ្លួនអនុវត្តតាមច្បាប់ក្នុងករណីហិង្សាបណ្តាលឱ្យរងរបួសដល់ជនរងគ្រោះ។
សូមជម្រាបថាកាលពីថ្ងៃទី៦ខែមេសាឆ្នាំ២០២៤ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្នុងការិយាល័យដែលមានលោកវរសេនីយ៍ឯក ចៀក ថានិន ជានាយការិយាល័យ រួមជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសង្កែដែលមានលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការ បានធ្វេីការឃាត់ខ្លួនជនសង័្សយចំនួន៦នាក់ភេទប្រុស ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយនាំមកកាន់អធិការដ្ឋាននរបាលក្រុងបាត់ដំបង។
សូមជម្រាបជូនថា កាលពីថ្ងៃទី២ខែមេសាឆ្នាំ២០២៤ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយកេីតឡេីងបង្កដោយជនសង័្សយមួយក្រុមបានធ្វេីសកម្មភាពបង្ករបួសស្នាមទៅលេីជនរងគ្រោះឈ្មោះកេន ផាត់ថៃ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសាលាបាឡាត់ សង្កាត់អូរមាល់ក្រុងបាត់ដំបង បណ្តាលឱ្យរងរបួសនៅចំណុចក្រុមទី០១ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទទួលរងរបួសក្បាលធ្ងន់ធ្ងរ ។
បន្ទាប់ពីទទួលពាក្យបណ្តឹងសមត្ថកិច្ចបានស្រាវជ្រាវរហូតឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន៦នាក់នាំមកធ្វេីការសាសួរនៅអធិការដ្ឋានក្នុងនោះមាន៖
១-ឈ្មោះ ផា វីរះ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះ ម៉ា ធឿន ភេទប្រុស អាយុ –ឆ្នាំ រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៣-ឈ្មោះ ប៉ន លីហៀង ភេទប្រុស អាយុ –ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៤-ឈ្មោះ ខុម សុហេង ភេទប្រុស អាយុ–ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៥-ឈ្មោះ ញ៉ឹល វណ្ណា ភេទប្រុស អអាយុ–ឆ្នាំ រស់នៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៦-ឈ្មោះ ញឹម សារ៉ាន់ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ ដំបង។
នៅពេលសាកសួរពួកគេបានសារភាពថាពួកពិតជាបានធ្វើសកម្មភាពជិះម៉ូតូដេញវា-យក្រុមជនរងគ្រោះ បណ្ដាលឱ្យជនរងគ្រោះប្រាកដមែន។
-សម្ភារះដកហូត ៖
-ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AE -2661។
ពេលនេះក្រុមបង្កបានសមត្ថកិច្ចបាន កសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមផ្លូវច្បាប់៕