ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៣ នាក់ (ស្រី ០០នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ទូទាំងប្រទេសបានចុះស្រាវជ្រាវឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេសនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ។
ក្នុងចំណោមជនសង្ស័យចំនួន ៥៣នាក់ រួមមាន៖ជួញដូរ ៥ករណី ឃាត់ ៧នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៦នាក់(ស្រី ០នាក់),បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់(ស្រី ០នាក់),ប្រើប្រាស់ ៣ករណី ឃាត់ ២៨នាក់(ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៨ ខែមេសា រួមមាន៖មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១៦២,៨៨ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
កម្លាំងនគរបាលជាតិ ០៨អង្គភាព
*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៦១,២០ក្រាម។
*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,២៣ក្រាម។
*៣ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៦នាក់ ចាប់យកIce ៣៨,៤២ក្រាម។
*៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៨៨ក្រាម។
*៥ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់។
*៦ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៦,៦០ក្រាម។
*៧ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,១៤ក្រាម។
*៨ / តាកែវ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៣៩,៧៨ក្រាម។
កម្លាំងកងរាជអាវុធហត្ថខេត្ត ២អង្គភាព
*១ / កំពត៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ០,៣៣ក្រាម។
*២ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣,៣០ក្រាម៕